លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

បុរសម្នាក់ប្រច័ណ្ឌស្រីស្នេហ៍ អូសទាញចូលឡានទម្លាក់ចូលទឹក រួចធ្វើអត្តឃាតតាមក្រោយ

កោះកុង៖ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ចងកនៅលើដើម កោងកាង ហើយឃើញមានរថយន្តមួយគ្រឿងធ្លាក់ចូលក្នុងទឹកព្រែកចាំលុង ភូមិតាចាត ឃុំទួលគគី ស្រុក មណ្ឌលសីមា ខេត្តកោះកុង ដោយក្នុងនោះមានសាកសពស្ត្រីម្នាក់ក្នុងរថយន្ត។ សមត្ថកិច្ចសន្និដ្ឋានថាជា ករណីឃាតកម្ម។

យោងតាមសមត្ថកិច្ចឱ្យដឹងជាបឋមថា ករណីឃាតកម្មនេះកើតឡើងដោយសារតែបុរសជាឃាតករ ប្រច័ណ្ឌនឹងស្រីស្នេហ៍ ទើបបបួលស្រីស្នេហ៍ឡើងឡាន រួចហើយយកពូកឡានខ្ទប់បិទច្រមុះបណ្តាលឱ្យស្ដ្រីនោះស្លាប់ រួចហើយបុរសនោះក៏បើកឡានទម្លាក់ចូលក្នុងទឹកក្នុងគោលបំណងធ្វើអត្ថឃាតខ្លួនឯង តែមិន សា្លប់ ទើបឡើងគោកមកចងកសម្លាប់ខ្លួននៅនឹងដើមកោងកាងបានសម្រេច។

សមត្ថកិច្ចបានដកស្រង់សម្ដីពីសាក្សីដែលដឹងហេតុការណ៏នេះ មុនពេលកើតហេតុ ជនបង្កទំនងជាកើតភ្លើងប្រច័ណ្ឌជាមួយស្ត្រីរងគ្រោះ (ដែលសង្ស័យថាជាស្រីស្នេហ៍) ហើយជនបង្កបបួលស្រ្តីរងគ្រោះឡើងជិះឡានជាមួយ ទើបធ្វើសកម្មភាពសម្លាប់ស្រីស្នេហ៍ និងសម្លាប់ខ្លួងឯងតាមក្រោយ។

បុរសជាឃាតករដើមហេតុ មានឈ្មោះ សំ សុខ អាយុ ៥៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិ៣-ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ចំណែកស្រ្តីរងគ្រោះដែលស្លាប់ក្នុងរថយន្តមានអាយុ ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក