ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធរួមគ្នា ទោះមានការគំរាមពីកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាដែលរួមមានការបង្ហាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉រ Yonhap ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ 

ដោយដកស្រង់សំដីយោធារបស់កូរ៉េខាងត្បូង សារព័ត៌មានដដែលនេះបានចុះផ្សាយថា យន្តហោះទាំងនោះបានហោះហើរលើសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ កាលពីថ្ងៃពុធដើមខែកុម្ភៈតែម្តង ដែលជាសមយុទ្ធដំបូងបង្អស់ប្រចាំឆ្នាំនេះរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្ត។ 

ការបង្ហាញសាច់ដុំផ្នែកយោធារបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិកនេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលអគ្គលេខាធិការក្រសួងការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីកូរ៉េខាងត្បូងបានព្រមានអំពីការកើនឡើងនៃសមយុទ្ធបែបនេះ និងកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមទៀតរវាងសម្ព័ន្ធមិត្តទាំងពីរ ខណៈដែលពួកគេកំពុងប្រជែងគ្នាជាមួយនឹងអ្វីដែលពួកគេហៅថា ការគំរាមកំហែងមីស៊ីល និងការគំរាមកំហែងនុយក្លេអ៊ែរពីទីក្រុងព្យុងយ៉ាង។ នៅក្នុងសមយុទ្ធយោធាផ្នែកអាកាសនេះ មានការហាត់សមនូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B និងយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35B របស់កងទ័ពអាកាសអាមេរិក និងយន្តហោះចម្បាំង F-35A ពីយោធាកូរ៉េខាងត្បូងផងដែរ។ 

លោក Lloyd Austin និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup បានព្រមព្រៀងក្នុងការពង្រីក និងពង្រឹងកម្រិត និងទំហំនៃសមយុទ្ធយោធារួមគ្នា ដោយមើលឃើញពីការគំរាមកំហែងដោយទីក្រុងព្យុងយ៉ាង រួមទាំងការលុកលុយរបស់យន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះ។ ភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េបានកើនឡើងខ្លាំងក្នុងឆ្នាំ២០២២ នៅពេលដែលកូរ៉េខាងជើងបានធ្វើតេស្តអាវុធយោធារបស់ខ្លួនក្នុងចំនួនបំបែកកំណត់ត្រា រួមទាំងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុតជាលើកដំបូង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក