ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Heitinga នឹងដឹកនាំក្លិប Ajax រហូតដល់ចប់រដូវកាល ២០២២/២៣

ហូឡង់​៖ អតីតកីឡាករជម្រើសជាតិហូឡង់ Johnny Heitinga នឹងបន្តដឹកនាំក្លិប Ajax រហូតដល់បញ្ចប់រដូវកាល ២០២២/២៣។ នេះបើតាមការបញ្ជាក់របស់ក្លិប Ajax Amsterdam នៅថ្ងៃព្រហស្បតិ៍នេះ។ 

អតីតខ្សែការពារក្លិប Atletico Madrid និង Everton រូបនេះ កំពុងដឹកនាំក្លិប Jong Ajax ឬក្លិប Ajax II ដែលកំពុងលេងនៅលីគទី២ហូឡង់ ប៉ុន្តែត្រូវបានក្លិបប្រកាសនាំយកមកដឹកនាំក្រុមឈុតធំបណ្តោះអាសន្ន ក្រោយពីក្លិបបានសម្រេចបណ្តេញគ្រូបង្វឹក Alfred Schreuder ចេញពីតំណែង។ 

គួរបញ្ជាក់ថា ក្លិប Ajax បានបំបាក់ Excelsior Rotterdam ក្រៅទឹកដីក្នុងលទ្ធផល ៤-១ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលជាការប្រកួតដំបូងក្រោមការដឹកនាំរបស់ Heitinga។ ក្រោយលទ្ធផលនេះ ក្លិបបានប្រគល់ភារកិច្ចដឹកនាំក្លិបពេញមួយរដូវកាលដែលនៅសេសសល់ ខណៈលោក Dwight Lodeweges ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹក។ 

ជ័យជម្នះកាលពីចុងសប្តាហ៍កន្លងទៅ បានជួយឱ្យ Ajax រំកិលមួយចំណាត់ថ្នាក់មកកាន់លេខ៤ មានគម្លាត ៥ពិន្ទុពីក្រុមកំពូលតារាង Feyenoord ខណៈប្រកួតបន្ទាប់ Ajax នឹងត្រូវប៉ះជាមួយ Cambuur Leeuwarden នាថ្ងៃអាទិត្យខាងមុខនេះ។ 

គួរបញ្ជាក់ថា ជំនួយការគ្រួបង្វឹកក្លិប Ajax បច្ចុប្បន្នគឺលោក Lodeweges ក៏ធ្លាប់ជាជំនួយការ និងជាគ្រូបង្វឹកបណ្តោះអាសន្ននៅក្លិប PSV Eindhoven និងជាមួយក្រុមជម្រើសជាតិហូឡង់ផងដែរ។ 

គួរឱ្យដឹងថា លោក Alfred Schreuder ត្រូវបានបណ្តេញចេញពីតំណែងក្រោយដឹកនាំក្រុមមិនបានល្អ បន្ទាប់ពីចូលមកកាន់តំណែងបាន ៦ខែប៉ុណ្ណោះក្រោយពេលដែលលោក Erik Ten Hag ចាកចេញទៅកាន់ក្លិប Manchester United៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក