ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សិស្សសាលា Golden Gate ត្រលប់មកកម្ពុជាវិញជាមួយមេដាយមាសលេខ២ ពិភពលោកពីការប្រកួត Copernicus Olympiad

ភ្នំពេញ៖ សិស្សសាលា Golden Gate American School បានត្រលប់មកកម្ពុជាវិញជាមួយនឹងមេដាយចំនួន៧ ក្នុងនោះមានមេដាយមាសចំនួន១ ពីការប្រកួត Copernicus Olympiad នៅសាកលវិទ្យាល័យ Rice ក្នុងទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

Copernicus Olympiad គឺជាវេទិកាប្រកួតប្រជែងអន្តរជាតិដ៏ល្បីល្បាញទូទាំងពិភពលោក ដែលសិស្សានុសិស្សចាប់ពីថ្នាក់ទី៣ ដល់ទី១២ ចូលរួមប្រកួតក្នុងវិញ្ញាសារគណិតវិទ្យា រូបវិទ្យា វិទ្យាសាស្ត្រធម្មជាតិ តារាសាស្ត្រ ការប្រកួតប្រជែងសន្តិសុខអ៊ីនធឺណិត និងមហោស្រពភាពយន្ត។

សិសុ្សសាលា Golden Gate American School ចំនួន ៧នាក់បានទទួលមេដាយសំរិទ្ធិ៣ ប្រាក់៣ និងមាស១ ពីការប្រកួតនេះ។

កែវ សន្ធីរ៉ា ជាសិស្សថ្នាក់ទី៨ ទទួលបានមេដាយសំរិទ្ធពីការប្រកួតនេះបានឱ្យដឹងថានេះជាលើកទី២ហើយដែលបានលោកបានចូលរួមការប្រកួតអន្តរជាតិបែបនេះខណៈលើកទី១ សន្ធីរ៉ា ទទួលបានមេដាយប្រាក់ពីការប្រកួតនៅប្រទេសអង់គ្លេស។

សន្ធីរ៉ាថា៖ «ខ្ញុំមានអារម្មណ៍ល្អ តែអ្វីដែលខ្ញុំចង់បានគឺមេដាយមាស»។

លឹម លីជា ជាសិស្សថ្នាក់ទី១០ បានចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោក ទទួលមេដាយមាសព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក ផ្នែក Natural Science បានឱ្យដឹងថានេះជាលើកទីមួយរបស់គាត់ តែគាត់សប្បាយចិត្តដែលទទួលបានចំណាត់ថ្នាក់ល្អបែបនេះ។

លឹម លីជា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់! ខ្ញុំសង្ឃឹមថាខ្ញុំទទួលបានលេខ១ តែយ៉ាងណាលេខ២ទូទាំងពិភពលោកក៏វាល្អដែរ»។

លឹម លីជា ថាមានការលំបាកខ្លះដែរក្នុងការប្រកួតនេះខណៈដៃគូរប្រកួតសុទ្ធតែសិស្សដែលខ្លាំងៗមកចូលរួមប្រកួត។

លឹម លីជា៖ «ពួកគេពិតជាមានការប្រកួតប្រជែងខ្លាំងណាស់។ ពួកគេបានផ្ដោតលើការងាររបស់ពួកគេដូចជាខ្ញុំដែរ»។

មានសិស្សជាង ១ ៥០០នាក់ពីប្រទេសចំនួន២៦ទូទាំងពិភពលោកចូលរួមប្រកួតប្រជែងក្នុង Copernicus Olympiad នេះ។ ការប្រកួត Natural Science ត្រូវបានរៀបចំឡើងចំនួន២វគ្គគឺការប្រកួតជម្រុះតាមអនឡាញ មុននឹងឡើងដល់វគ្គពិភពលោក ដែលសិស្សដែលអាចឡើងដល់វគ្គពិភពលោកឡើងចាំបាច់ត្រូវមានលំដាប់ពិន្ទុលើសពី៤០ភាគរយក្នុងការប្រកួតតាមអនឡាញ។

សាលា Golden Gate American School ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ គឺជាសាលាឯករាជ្យដែលបង្រៀនសិស្សពីថ្នាក់មត្តេយ្យដល់ទី១២ ដែលផ្តល់ជូននូវកម្មវិធីសិក្សាដែលអនុញ្ញាតឱ្យសិស្សទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិកផងដែរ។

នេះជាលើកទី២ហើយដែលសាលាបានបញ្ជូនសិស្សទៅប្រកួត Copernicus Olympiad ខណៈលើកទី១ បញ្ជូនសិស្ស ៤១នាក់ចូលរូម ទទួលបានមេដាយមាស ៧ មេដាយប្រាក់១០ មេដាយសំរិទ្ធ១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក