ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តកំពង់ចាមមានតែ២ភូមិប៉ុណ្ណោះដែលមិនទាន់មានអគ្គិសនីប្រើប្រាស់

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងខេត្តកំពង់ចាមទាំងមូលមានផ្ទះពលរដ្ឋចំនួនជាង ២១ម៉ឺនខ្នងក្នុងភូមិចំនួន ៩២១ភូមិមានអគ្គិសនីប្រើប្រាស់ ស្មើនឹង ៩៩,៧៨ភាគរយ ពោលនៅសល់តែចំនួន ២ភូមិទៀតប៉ុណ្ណោះមិនទាន់មានអគ្គិសនីប្រើប្រាស់។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ចាម» នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ភូមិចំនួន២ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់នោះគឺដោយសារតែភូមិទាំង២នោះស្ថិតនៅទីតាំងដាច់ស្រយាលដែលលំបាកក្នុងការតភ្ជាប់ចរន្តអគ្គិសនី។

លោក អ៊ុន ចាន់ដា ថ្លែងដូច្នេះថា៖ «តាមពិតទៅយើងក៏មានផែនការក្នុងឆ្នាំ២០២១ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាអូសបណ្តាញមានភាពស្មុគស្មាញ ដោយភូមិរបស់ពួកគាត់នៅទីដាច់ស្រយាលឆ្ងាយពីបណ្តាញមេ ហើយភូមិមួយទៀតគឺជាកោះ អ៊ីចឹងបង្កភាពស្មុគស្មាញក្នុងការតចរន្តដែលធ្វើឱ្យខកខានភ្ជាប់ចរន្តជូនពលរដ្ឋ»។

លោកថាតែយ៉ាងណាមិញ ភូមិទាំង២នោះនៅតែមានអគ្គិសនីប្រើប្រាស់តាមរយៈការប្រើប្រាស់ម៉ាស៊ីនភ្លើង និងប្រើប្រាស់អំពូលភ្លើងសូឡា។

លោកអភិបាលខេត្តបន្តថា ខេត្តកំពង់ចាមមានអនុស្ថានីយ៍ចំនួន២កន្លែង ដោយមួយកន្លែងនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀម ដែលមានអនុភាពថាមពលចំនួន ៣០០មេកាវ៉ាត់ និងមួយកន្លែងទៀតនៅក្នុងឃុំព្រែកក់ ស្រុកស្ទឹងត្រង់ មានអនុភាពថាមពលចំនួន ៥០មេកាវ៉ាត់។

ជាមួយគ្នានេះក្នុងខេត្តមានក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយអគ្គិសនីរដ្ឋ និងឯកជនចំនួន ៤១ក្រុមហ៊ុនដែលមានដែនអាជ្ញាបណ្ណអគ្គិសនីគ្រប់ដណ្តប់លើក្រុងស្រុកចំនួន១០ ដែលមានភូមិចំនួន ៩២៣ភូមិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក