កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

កុំភ្លេចនាំកូនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅតាមសាលាក្នុងរាជធានីភ្នំពេញចាប់ពីដើមសប្តាហ៍ក្រោយនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលចាប់ផ្តើមធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ដល់សិស្សានុសិស្ស និងបុគ្គលអប់រំនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ប៉ុន្តែយុទ្ធនាការនេះធ្វើត្រឹមថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ប៉ុណ្ណោះដោយសម្រាកថ្ងៃអាទិត្យមួយថ្ងៃ។

តាមលិខិតដែលក្រសួងសុខាភិបាលផ្ញើជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន ១៦០នាក់ នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនសិស្ស និងបុគ្គលិកអប់រំក្នុងមួយថ្ងៃចំនួនជិត ៩ពាន់នាក់។ តាមផែនការក្រសួងសុខាភិបាលប្រើរយៈពេលចាក់ចំនួន ២៧ថ្ងៃ សម្រាប់ចាក់វ៉ាក់សាំងជូនសិស្ស និងបុគ្គលិកអប់រំសរុបចំនួនជិត ២៤ម៉ឺននាក់។

ទីតាំងដែលក្រុមគ្រូពេទ្យ TYDA នឹងចុះទៅចាក់វ៉ាក់សាំងដល់សិស្សមានចំនួន ២៦៦ទីតាំង ក្នុងនោះមានវិទ្យាល័យចំនួន៤០ អនុវិទ្យាល័យចំនួន២៦ បឋមសិក្សាចំនួន១៥៧ មត្តេយ្យដំណើរការចំនួន១៨ មត្តេយ្យមិនដំណើរការចំនួន៥ ការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលខណ្ឌចំនួន១៤ មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈមិត្តភាពកម្ពុជា-ជប៉ុន ចំនួន១ និងឧបសម្ព័ន្ធចំនួន៤។

ខាងក្រោមនេះគឺជាទីតាំងដែលក្រុមគ្រូពេទ្យចុះទៅចាក់វ៉ាក់សាំងដល់សិស្សានុសិស្សនៅតាមសាលារៀន។ ដូច្នេះឪពុកម្តាយ និងអាណាព្យាបាលកុំភ្លេចនាំកូនៗទៅទទួលវ៉ាក់សាំងតាមពេលវេលាកំណត់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក