៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

ពូជស្រូវដែលនាយករដ្ឋមន្ត្រីផ្តល់ឱ្យកសិករស្តារឡើងវិញទទួលផលក្នុង១ហិកតាអាចដល់ ៤,៥តោន

បន្ទាយមានជ័យ៖ ស្រូវពូជដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនកសិករនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងស្តារឡើងវិញបន្ទាប់ពីទទួលរងគ្រោះដោយសារទឹកជំនន់នៅក្នុងឆ្នាំ២០២២ កន្លងទៅទទួលបានទិន្និផលក្នុង១ ហិតាពី៤តោន ទៅ៤,៥តោន ខណៈតម្លៃលក់ក៏ល្អប្រសើរផងដែរ។

ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ បានលើកឡើងក្នុងពេលដែល អនុប្រធានទី១ គណកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយ លោក គន់ គីម ចុះពិនិត្យមើលស្ថានប្រជាកសិករបង្កបង្កើនផលស្រូវមិនប្រកាន់រដូវ នៅក្នុងភូមិសាស្រ្តស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ ថានេះជាទិន្នផលល្អដែលអាចជួយស្ដារនូវការខាតបង់របស់ប្រជាកសិករកាលពីកន្លងទៅបាន។

លោក ប៉ាង វណ្ណាសេដ្ឋ បានបន្តថា៖ «នៅខេត្តបន្ទាយមានជ័យផ្ទៃដីបង្កបង្កើនផលស្រូវមានទំហំ ៣១ម៉ឺនហិកតា ក្នុងនោះបង្កបង្កើនផលស្រូវប្រាំងជាង ៥ម៉ឺនហិកតា ដែលផែនការធ្វើ ២ម៉ឺនហិកតា មានស្រូវសែនក្រអូប និងស្រូវអ៉ីអ៊ែរ និងស្រូវស្រង៉ែ ដែលបង្កើនផលស្រូវមាន ២លើក បង្កបង្កើនផលដើមរដូវ និងចុងរដូវរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ នេះប្រមូលផលលើកទី២ បានប្រមាណ ៦ភាគរយហើយទទួលផលក្នុង ១ហិកតាបានផល ៤តោន ទៅ ៤តោនកន្លៈ»

ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយលោក គន់ គីម បានលើកឡើងថាក្រៅពីធ្វើស្រូវបានច្រើនហើយឆ្នាំនេះតម្លៃស្រូវក៏កាន់តែមានតម្លៃល្អផងដែរ។

លោកថា៖ «នេះប្រជាកសិករបង្កើនផលបានក្នុង១ហិកតាទទួលបានផលជាង ៤តោន ហើយលក់បានតម្លៃល្អ នៅខេត្តកំពង់ធំ និងខេត្តសៀមរាប ស្រូវសែនក្រអូបសើមក្នុង ១តោនតំលៃ ១លានរៀល ដោយក្នុងនោះនៅក្នុងខេត្តបន្ទាយមានជ័យ ទទួលបានតម្លៃក្នុង ១តោនតំលៃ ១លាន២សែនរៀល»

គួរឱ្យដឹងផងដែរថាក្នុងការជួយពលរដ្ឋពីគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២២ ដែលបានបំផ្លាញផលដំណាំរបស់ប្រជាកសិករ រាជរដ្ឋាភិបាលបានទម្លាក់ពូជស្រូវចំនួន ៧០០០តោនសម្រាប់ឱ្យប្រជាកសិករស្ដារឡើងវិញក្នុងនោះផ្តល់ជូនប្រជាកសិករខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ពោធិសាត់ និងខេត្តមួយចំនួនទៀត។

យោងតាមរបាយការរបស់ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០២២ កន្លងទៅខេត្តបានរងគ្រោះដោយទឹកជំនន់បណ្តាលប៉ះពាល់ស្រូវមានផ្ទៃដី ៣៨ ០០០ហិកតា ខូចទាំងស្រុងផ្ទៃដី ២៨ ០០០ហិកតា ជាការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា បានផ្តល់ស្រូវពូជមានស្រូវសែនក្រអូប និងស្រូវប្រភេទ៥០៤ មានទម្ងន់ ៥២២តោន ៤០០គីឡូក្រាម បានស្តាឡើងវិញលើផ្ទៃដី ៦ ២២៥ហិកតា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក