លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ប្រធានាធបិតីអាល្លឺម៉ង់នឹងមកធ្វើទស្សកិច្ចរយៈពេល ៣ថ្ងៃនេះកម្ពុជា

ភ្នំពេញ៖ ប្រធានាធិបតីនៃរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងភរិយានឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ។

ទូរទស្សន៍ជាតិឱ្យដឹងបន្ថែមទៀតថាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ពេលនេះក៏កំពុងបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់អាល្លឺម៉ង់ក្នុងដំណើរទស្សនកិច្ចនេះផងដែរ។

ទូរទស្សន៍រដ្ឋមួយនេះបានចុះផ្សាយថា៖ «កិច្ចប្រជុំដឹកនាំដោយឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម អ៊ុ សារិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត»

លោក Frank-Walter Steinmeier គឺជាអ្នកនយោបាយអាល្លឺម៉ង់ ដែលបម្រើការជាប្រធានាធិបតីអាល្លឺម៉ង់ ចាប់តាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។ គាត់ធ្លាប់ជារដ្ឋមន្ត្រីក្រសួងការបរទេសសហព័ន្ធពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩ ហើយម្តងទៀតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ព្រមទាំងជាអនុប្រធានអធិការបតីនៃប្រទេសអាល្លឺម៉ង់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក