លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់ផ្ទះ រថយន្ត និងលុយដល់កីឡាករណាដែលប្រកួតឈ្នះអ្នកប្រដាល់ ប៊ូខាវ

ភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសនៅក្នុងគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី០២ ខែកុម្ភៈនេះថា លោកនឹងផ្តល់រង្វាន់ជាវីឡាមួយតម្លៃរាប់ម៉ឺនដុល្លារ រថយន្តមួយគ្រឿង និងឧបត្ថម្ភប្រចាំខែរយៈពេល១០ឆ្នាំ ប្រសិនកីឡាករខ្មែរប្រកួតឈ្នះអ្នកប្រដាល់ ប៊ូខាវ។

លោកបានចេញមកប្រកាសបែបនេះ ក្រោយពីអ្នកប្រដាល់ ប៊ូខាវ ដែលអះអាងថាខ្លួនមិនមែនជាជនជាតិខ្មែរនោះ បានចេញមកនិយាយប្រៀបធៀបប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់កីឡា «គុនខ្មែរ» ថាគ្រាន់តែជាកីឡាលំដាប់អាស៊ីអាគ្នេយ៍ ឬអាស៊ានប៉ុណ្ណោះ ហើយលោកថា «Muay Thai» ឯណោះវិញទេទើបជាកីឡាលំដាប់អូឡាំពិក និងពិភពលោក។

អគ្គនាយកក្រុមហ៊ុន 7NG ឧកញ៉ា ស្រី ចាន់ថន បាននិយាយដូច្នេះថា៖ «ជាសំដីចេញពីមាត់ប៊ូខាវមិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ។ ខ្មែរក៏មានអ្នកខ្លាំងដែល បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡាមួយឡានមួយនឹងថវិការបន្ថែមប្រចាំរយះពេល១០ឆ្នាំ។ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង»

លោក ប៊ូខាវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្មីៗនេះដូច្នេះថា៖ «កុំទៅខ្វល់រឿងកម្ពុជាដាក់ឈ្មោះ «គុនខ្មែរ» ព្រោះគេជាម្ចាស់ផ្ទះ Sea Game ហើយគ្រាន់តែជាកីឡាលំដាប់អាស៊ីអាគ្នេយ៍ ឬអាស៊ានប៉ុណ្ណោះ តែបើ Muay Thai វិញគឺជាកីឡាលំដាប់អូឡាំពិក និងពិភពលោក។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original លេខ១ ទៅហើយ»

តាមរយៈវីដេអូរបស់លោក ប៊ូខាវ និយាយក្នុងសនិ្នសីទសារព័ត៌មានដែលសារព័ត៌មានថៃមួយបានបង្ហោះនោះ ត្រូវបានពលរដ្ឋខ្មែរជាច្រើនសម្តែងការមិនពេញចិត្តលោកជាខ្លាំងដែលនេះបង្កឱ្យមានការផ្ទុះឡើងវិញនូវការមើលមុខគ្នាមិនចំ ខណៈនាយករដ្ឋមន្ត្រីថៃបានអំពាវនាវឱ្យបញ្ឈប់ការតឹងសរសៃកដាក់គ្នាតទៅទៀតលើបញ្ហាកីឡាប្រដាល់មួយនេះ៕ 

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក