ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកិច្ចការនារីបញ្ចាក់ថាការងារសីលធម៌សង្គម ពាក់ព័ន្ធនឹងផ្នត់គំនិតប្រជាជន មិនអាចសម្រេចបានជោគជ័យក្នុងពេលខ្លីបានទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អ៉ឹង កន្ថាផាវី បានគូសបញ្ជាក់ថា ការងារសីលធម៌សង្គម គឺជាកិច្ចការពហុវិស័យដែលពាក់ព័ន្ធដល់ការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជាផ្នត់គំនិតរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ និងជាការងារមួយដែលមិនអាចធ្វើដោយតក់ក្រហល់ ហើយសម្រេចបានជោគជ័យនៅក្នុងរយៈពេលខ្លីបានឡើយ។

លោកស្រី អ៉ឹង កន្ថាផាវី លើកឡើងបែបនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឆ្នាំ២០២១-២០២២ និងទិសដៅឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានឱ្យដឹងថា ការងារសីលធម៌សង្គមនេះ ទាមទារនូវពេលវេលា គួបផ្សំនឹងទស្សនៈរួមរបស់សង្គមព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់មជ្ឈដ្ឋាន និងគ្រប់កម្រិត ហើយការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងការលុបបំបាត់នូវភាពអសកម្មទាំងឡាយនៅក្នុងសង្គម គឺជាការងារអប់រំសង្គមមួយដែលមានភាពលំបាកស្មុគស្មាញទាមទារឱ្យមានការចូលរួមគ្រប់សមាសភាពគ្រប់ភាគីដៃគូអភិវឌ្ឍន៍និងគ្រប់លំដាប់ថ្នាក់។

ក្នុងន័យនេះលោកស្រីបញ្ជាក់ថា តម្រូវឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា ទាំងស្ថាប័ននីតិបញ្ញត្តិ និតិប្រត្តិបត្តិ តុលាការ ដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិលវិស័យឯកជន ក៏ដូចជាប្រជាជនគ្រប់រូប រួមទាំងយុវជនផងដែរ ។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារីលោកស្រី អ៉ឹង កន្ថាផាវី បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) បានដឹកនាំនិងសម្របសម្រួលជាមួយនឹងក្រសួង-ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ បានរួមគ្នាអនុវត្តន៍ការងារ និងភារកិច្ចរបស់ខ្លួន។

លោកស្រីថា៖ «ការងារលើកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ គឺជាកិច្ចការចម្រុះ និងពហុវិស័យ ដែលតម្រូវឱ្យយើងធ្វើឡើងតាមគ្រប់រូបភាព»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក