ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹទ្ធាចារ្យសិល្បៈចំរៀងរបាំបុរាណ និងមហោរីដ៏ល្បី ឌួង ម៉ារី ទទួលមរណភាពនៅថ្ងៃទី២ កុម្ភៈ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចូលរួមរំលែកទុក្ខដល់គ្រួសារព្រឹទ្ធាចារ្យសិល្បៈចំរៀងរបាំបុរាណ និងមហោរីដ៏ល្បី អ្នកគ្រូ ឌួង ម៉ារី ដែលទទួលមរណភាព ក្នុងជន្មាយុ ៧៦ឆ្នាំ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយធ្លាក់ខ្លួនឈឺជំងឺឆ្អឹងខ្នងធ្ងន់ធ្ងរ។

អ្នកគ្រូរបាំមហោរីដ៏ល្បីល្បាញ និង សាស្ត្រាចារ្យមួយរូប នៅសាកលវិទ្យាល័យវិចិត្រសិល្បៈផ្នែក ចម្រៀងរបាំបុរាណ បានចែកឋានទៅ បន្ទាប់ពីអ្នកគ្រូបានឈឺមានជំងឺពុកឆ្អឹងយ៉ាងធ្ងន់ មិនអាចដើរបានអំឡុងឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន នេះបើយោងតាមផេកបួងសួង Boung Soung បានឱ្យដឹង។

ក្រុមអ្នកសិល្បៈ និងបណ្តាអ្នកស្គាល់ពីវីរភាពអ្នកគ្រូ បង្ហាញការសោកស្តាយចំពោះការបាត់បង់ធនធានមរតកមនុស្សរស់ផ្នែកសិល្បៈបុរាណ ជាពិសេសអ្នកគ្រូបានលះបង់ជូនសិល្បៈវប្បធម៌ជាតិ មាតុភូមិកម្ពុជាពេញមួយជីវិត។

គួរឱ្យដឹងដែរថា ព្រឹទ្ធាចារ្យ ឌួង មារី ត្រូវបានគេទទួលស្គាល់ថា ជាមរតកមនុស្សរស់ ផ្នែកវប្បធម៌ជាតិនិង ជាសិល្បករជើងចាស់ផ្នែកចំរៀងរបាំក្បាច់បុរាណនិងវង់ភ្លេងមហោរី។ គុណសម្បត្តិជាច្រើនក្នុងការបំរើសិល្បៈ វប្បធម៌ តាំងពីទស្សវត្សទី៦០ រហូតបច្ចុប្បន្ន ដែលធ្វើឱ្យមនុស្សជាច្រើន មិនអាចភ្លេចបាននូវសំលេងដ៏ ពិរោះ ទោះមិនចាំបាច់ដាក់មេក្រូ ក៏អ្នកគ្រូអាចស្រែកច្រៀងបានឮខ្លាំងនិងពិរោះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក