ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្លិបអេហ្ស៊ីប Al Ahly ទម្លាក់ក្លិបជើងឯកទ្វីបអូសេអានី ឡើងវគ្គបន្ត FIFA CWC

ម៉ារ៉ុក៖ គ្រាប់បាល់បញ្ចូលទី៣គ្រាប់ពីកីឡាករ Hussein El Shahat, Mohamed Sherif និង Percy Tau បានជួយឱ្យក្លិបអេហ្ស៊ីប Al Ahly ជើងឯករងពានរង្វាន់ CAF Champions League បំបាក់ក្លិបណូវែលហ្សេឡង់ Auckland City ក្នុងលទ្ធផល ៣-០ នាយប់មិញនេះ ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ២០២៣ ដែលធ្វើឡើងនៅប្រទេសម៉ារ៉ុក នឹងត្រៀមបន្តប៉ះជាមួយក្រុម Seattle Sounders ដែលជាជើងឯក CONCACAF Champions League ក្នុងការប្រកួតជម្រុះជុំទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈខាងមុខនេះ។ 

Al Ahly ដែលធ្លាប់ទទួលបានមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ FIFA Club World Cup ២លើកចុងក្រោយជាប់ៗគ្នា នឹងត្រូវប៉ះក្លិបអាមេរិក Seattle Sounders នាកីឡដ្ឋាន Ibn Batouta Stadium នៅថ្ងៃអាទិត្យខាងមុខ ខណៈក្រុមម្ចាស់ផ្ទះម៉ារ៉ុក និងជាជើងឯកទ្វីបអាហ្វ្រិក Wydad Casablanca នឹងត្រូវប៉ះក្រុមជើងឯកទ្វីបអាស៊ី Al Hilal នាថ្ងៃទី០៤ ខែកុម្ភៈ វេលាម៉ោង ៩៖៣០នាទីយប់។ 

គួរឱ្យដឹងថា ក្រុមដែលឈ្នះរវាង Al Ahly ទល់នឹង Seattle Sounders នឹងត្រូវឡើងទៅប៉ះជើងឯកទ្វីបអឺរ៉ុប Real Madrid ខណៈក្រុមឈ្នះរវាងក្លិបម៉ារ៉ុក Wydad Casablanca ទល់នឹងជើងឯកអាស៊ី Al Hilal នឹងត្រូវប៉ះជើងឯកអាមេរិកឡាទីន Flamengo នាវគ្គពាក់់កណ្តាលផ្តាច់ព្រ័ត្រ។ 

ដោយឡែក ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២ទាបភ្លឺ ដោយក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ ៥លានដុល្លារ និងជើងឯករងទទួលបានប្រាក់រង្វាន់ ២,៥លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំមុន តោខៀវ Chelsea គឺជាជើងឯក ក្រោយយកឈ្នះក្លិបប្រេស៊ីល Palmeiras ២-១ នៅវគ្គផ្តាច់ព្រ័ត្រនៅរាជាណាចក្រអារ៉ាប់រួម (United Arab Emirates)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក