ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្រ្តីទីមួយអាមេរិក Jill Biden នឹងមានវត្តមាននៅកម្មវិធី Grammy Awards

សហរដ្ឋអាមេរិក៖ សេតវិមានអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញនេះថា ស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក លោកស្រី Jill Biden នឹងចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards នៅឆ្នាំនេះក្នុងនាមជាអ្នកធ្វើបទបង្ហាញ។

កម្មវិធី Grammy Awards ឆ្នាំនេះបានធ្វើការប្រកាសដាច់ៗដោយឡែកពីគ្នានូវវត្តមានអ្នកដែលចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធី ដែលក្នុងបញ្ជីឈ្មោះរួមមាន តារារ៉េបស្រី Cardi B ,តារាចម្រៀងប៉ុប Olivia Rodrigo, តារាសម្តែង Dwayne Johnson, តារាសម្តែង Viola Davis, តារាកំប្លែង James Corden សិល្បករតន្រ្តីប៉ុបកាណាដា Shania Twain ជាដើម។

តាមពិតទៅ លោកស្រី Jill Biden មិនមែនជាឥស្សរជនស្រ្តីទីមួយអាមេរិកដំបូងដែលបង្ហាវត្តមាននៅកម្មវិធីកំពូលក្នុងឧស្សាហកម្មតន្រ្តី Grammy Awards ឡើយ ពោលគឺកាលពីឆ្នាំ២០១៩ អតីតស្រ្តីទីមួយអាមេរិក លោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតី Barack Obama ក៏ធ្លាប់មានវត្តមានក្នុងកម្មវិធីបើកព្រឹត្តិការណ៍ផងដែរ និងក្រោយមកបានឈ្នះពានរង្វាន់ Grammy លើប្រភេទ Best spoken word album សម្រាប់អាល់ប៊ុម Audiobook នៃសៀវភៅអនុស្សាវរីយ៍ដែលលក់ដាច់បំផុតរបស់លោកស្រីគឺស្នាដៃ "Becoming"។

ក្នុងកម្មវិធី Grammy ឆ្នាំនេះ កំពូលតារាងចម្រៀងប៉ុប Beyonce បានទទួលការឈរជាបេក្ខភាពប្រជែងពានច្រើនជាងគេក្នុងឆ្នាំនេះ សរុបចំនួនប្រាំបួនប្រភេទពានផ្សេងៗគ្នា ដែលស្មើនឹងស្វាមីរបស់នាងគឺ Jay-Z ក្នុងនាមជាសិល្បករដែលធ្លាប់ឈរឆ្ពោះជាបេក្ខភាពប្រជែងពានច្រើនបំផុតក្នុងតារាងនៃកម្មវិធី Grammy។ 

កម្មវិធី Grammy Awards សម្រាប់ឆ្នាំ២០២៣នេះនឹងធ្វើឡើងនៅកីឡដ្ឋាន Crypto.Com ស្ថិតនៅទីក្រុង Los Angeles នារដ្ឋ California នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយពិធីករនៃកម្មវិធីឆ្នាំ២០២៣នេះគឺតារាកំប្លែង Trevor Noah៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក