ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាន់តែទំនើប! ការបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្នបាក់ឌុបចាប់ពីឆ្នាំ២០២២ទៅ មិនចាំបាច់ធ្វើតាមស្រុកខណ្ឌទៀតទេ

ភ្នំពេញ៖ សិស្សដែលទើបតែជាប់បាក់ឌុបឆ្នាំ២០២២ អាចទាញយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា ដែលផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមគ្នាដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សដែលត្រៀមប្រឡង និងដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ ពោលដោយមិនចាំបាច់ធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្ដោះអាសន្ន ក្នុងទម្រង់ជាក្រដាសដូចមុនឡើយ។

អន្តរក្រសួងទាំងពីរបានបង្កើតបច្ចេកវិទ្យាឌីជីថលនេះក្នុងគោលបំណងដើម្បីអាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ស្របតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា និងជាជំហានថ្មីក្នុងការជំរុញការធ្វើបរិវត្តកម្ម ឌីជីថលក្នុងក្រសួង ស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។

ដើម្បីសិស្សទទួលបានវិញ្ញាបនបត្រនេះ អាចចូលទៅក្នុងឆានែលតេលេក្រាមឈ្មោះ «វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២» រួចបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។

សម្រាប់ព័ត៌មានបន្ថែម សិស្សានុសិស្សអាចខលទៅទូរសព្ទលេខ ១២៣ (ហៅចូលដោយឥតគិតថ្លៃ)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក