លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ថៃ រំពឹងថាកំណើនសេដ្ឋកិច្ចឡើងដល់៤ភាគរយនៅឆ្នាំ២០២៣ដោយសារវិស័យទេសចរណ៍

ថៃ៖ ឧបនាយករដ្ឋមន្រ្តីថៃ បាននិយាយនៅថ្ងៃពុធ ទី០១ ខែកុម្ភៈនេះថា សេដ្ឋកិច្ចរបស់ថៃនឹងអាចមានកំណើនដល់ ៤ភាគរយក្នុងមួយឆ្នាំ ដែលជាតួលេខកំណើនខ្ពស់បំផុតមួយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងការបង្កើនការប្រើប្រាស់សេវាកម្ម និងផលិតផលក្នុងស្រុក។

លោក Supattanapong Punmeechaow ដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបាននិយាយប្រាប់នៅក្នុងសិក្ខាសាលាមួយថា ការរំពឹងទុកលើការវិនិយោគថ្មីៗក៏នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចមួយផ្នែកផងដែរ។ លោកបញ្ជាក់ផងដែរថា សេដ្ឋកិច្ចនឹងមានភាពល្អប្រសើរឡើងវិញ បើទោះជាមានផលប៉ះពាល់ខ្លះដែលបណ្តាលមកពីតម្លៃប្រេងឡើងខ្ពស់បន្តិចយ៉ាងណាក្តី។ លោកបានបន្ថែមថា សេដ្ឋកិច្ចអាចនឹងវិលមករកសភាពធម្មតាវិញនាពេលខាងមុខឆាប់ៗ ស្របពេលដែលថៃរំពឹងថានឹងមានអ្នកទេសចរអន្តរជាតិប្រមាណជា ២០លាននាក់នៅឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា វិស័យទេសចរណ៍ថៃ មានសន្ទុះនិងកម្រើកឡើងវិញខ្លាំងនៅឆ្នាំ២០២២ ដោយភ្ញៀវទេសចរណ៍ដែលបានចូលមកកាន់ប្រទេសថៃមានចំនួនប្រមាណ ១១.១៥លាននាក់។ កាលពីសប្តាហ៍មុន ក្រសួងហិរញ្ញវត្ថុបានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ របស់ខ្លួននៅកម្រិត ៣.៨ភាគរយ ប៉ុន្តែបានកាត់បន្ថយការប៉ាន់ស្មានកំណើនឆ្នាំ២០២២ របស់ខ្លួនមកត្រឹម ៣ភាគរយពីការរំពឹងទុក ៣.៤ភាគរយដោយសារការនាំចេញធ្លាក់ចុះ។

គួរឱ្យដឹងថា រដ្ឋាភិបាលថៃនឹងរាយការណ៍ពីទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) ជាផ្លូវការសម្រាប់ឆ្នាំ២០២២ នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក