ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

CAMSOC សង្ឃឹមនឹងបានទទួលការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្តជាច្រើនបម្រើក្នុងកិច្ចការស៊ីហ្គេម ២០២៣

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានដាក់ក្ដីសង្ឃឹមថា កម្ពុជានឹងទទួលបានការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្តជាច្រើន ខណៈត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧ ០០០នាក់ ដើម្បីចូលរួមបំពេញការងារ ក្នុងកិច្ចការស៊ីហ្គេមរបស់ជាតិ ឱ្យទទួលបានជោគជ័យ។

គណៈកម្មាធិការជាតិ CAMSOC និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំសន្និសីទសារព័ត៌មាន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត បម្រើដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខណៈមានប្រតិភូប្រមាណពី៧ ទៅ ៨ពាន់នាក់ចូលរួម ហើយគណៈកម្មាធិការជាតិ CAMSOC សង្ឃឹមថា នឹងបានទទួលនូវការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្ត ទៅតាមតម្រូវការនេះ។

លោក ថោង ខុន ថា «ថ្ងៃនេះគឺជាព្រឹត្តិការណ៍មួយដ៏សំខាន់ណាស់ យើងដឹងហើយថា អ្នកស្ម័គ្រចិត្ត គឺជា DNA របស់ព្រឹត្តិការណ៍កីឡាដ៏ធំ»។

លោកបន្តឱ្យដឹងថា កន្លងមកមានការរៀបចំបែងចែក គឺការចាត់តាំង ការប្រើប្រាស់របស់គណៈកម្មការស្ម័គ្រចិត្តនេះ ទៅតាមគ្រប់ផ្នែកអស់ ហើយក្នុងនោះក៏មាននៅក្នុងគណៈកម្មការជំនាញដែលនឹងទទួលយកអ្នកស្ម័គ្រចិត្តទាំងអស់ ដើម្បីទៅចូលរួមការងារជាមួយ ពិសេសក្នុងការរៀបចំការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ និងការងារជំនាញ ដែលមានការពាក់ព័ន្ធ។

លោកថោង ខុន បានក៏បានលើកឡើងថា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី មានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការចូលរួមរបស់ ស.ស.យ.ក ក្នុងការគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ រួមទាំងដឹកនាំ Beyond the Games ដែលជាការងារចូលរួមរបស់យុវជនស្ម័គ្រចិត្ត ហើយជាការងារមានសារៈសំខាន់ និងជាការគន្លឹះ ក្នុងការកំណត់ជោគជ័យ នៃមហាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ។

ជាមួយគ្នានេះដែរ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអរគុណដល់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលបានផ្ដល់ឱកាសឱ្យ ស.ស.យ.ក. ចូលរួមចំណែកជាមួយមហាព្រឹត្តិការណ៍នេះ ដើម្បីចូលរួមរៀបចំប្រកបដោយភាពរលូនអស្ចារ្យ និងជោគជ័យត្រចះត្រចង់។

លោក ហ៊ុន ម៉ានី ថា៖ «ការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា សំខាន់គឺធ្វើយ៉ាងណាឱ្យភ្ញៀវកិត្តិយសទាំងអស់ អាចមកដល់កម្ពុជាបានស្គាល់ពីកម្ពុជាបច្ចុប្បន្ន និងវិលត្រឡប់ទៅវិញនឹកនូវអនុស្សាវរីយ៍ នៃការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យើងចង់ក្លាយជាម្ចាស់ផ្ទះមួយ ដោយមោទនភាព និងបញ្ចេញអស់ពីសមត្ថភាព ក្នុងការផ្ដល់បដិសណ្ឋារកិច្ចល្អ ធ្វើយ៉ាងណាឱ្យមិត្តភក្តិបរទេសអាចចងចាំ ហើយស្គាល់ថា អ្វីទៅគឺជា “កម្ពុជាបច្ចុប្បន្ន” មុននឹងគេត្រឡប់ទៅវិញ ហើយពេលគេត្រឡប់ទៅវិញ គេនៅតែនឹកឃើញយើងជានិច្ច»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក