ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក គង់ គាំ ប្រកាសលាលែងដំណែងជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន

ភ្នំពេញ៖ លោក គង់ គាំ បានប្រកាសថាលោកសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។

ដំណឹងនៃការលាលែងពីដំណែងរបស់លោក គង់ គាំ នេះត្រូវបានប្រកាសឱ្យដឹងតាមរយៈលិខិតរបស់លោក និងភរិយាដែលបានសរសេរផ្ញើអរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចុះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ក្នុងលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ លោក គង់ គាំ បានរៀបរាប់ដូច្នេះថា៖ «ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្ត្រនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នក នយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ»។

លោក គង់ គាំ និងភរិយា បានអរគុណដល់សម្តេចតេជោដែលមិនបានបន្តបណ្តឹងទៅតុលាការត្រឹមលោកយល់ព្រមប្រគល់ដីផ្ទះលេខ៧១ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឱ្យក្រសួងការបរទេសវិញ។ ជាមួយគ្នានេះលោកក៏បានអរគុណដល់សម្តេចដែលមានសណ្ឋានចិត្តដល់កូនរបស់លោក គឺ គង់ បូរ៉ា ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានការផ្តល់រថយន្តមួយគ្រឿងផងដែរ។

តែយ៉ាងណាលោកបានទទួលស្គាល់កំហុស និងសូមទោសដល់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកន្លងមកលោកបានធ្វើសកម្មភាពដែលបានប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្ត ចំពោះសង្គមជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក