សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

សម្តេចតេជោស្នើឱ្យសិក្សាកសាងកន្លែងស្នាក់នៅសម្រាប់និស្សិតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពិនិត្យមើលលទ្ធភាពនៃការប្រើប្រាស់ដីធ្លីមួយចំណែករបស់ពហុកីឡាដ្ឋានជាតិមរតកតេជោសម្រាប់កសាងអន្តេវាសិកដ្ឋាន (កន្លែងស្នាក់នៅសម្រាប់និស្សិត) បន្ថែមទៀតដើម្បីសម្រួលដល់និស្សិតក្រីក្រ ជាពិសេសនិស្សិតស្រី និងនិស្សិតក្រៅប្រទេសដែលមកសិក្សានៅកម្ពុជា។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន ១ ០៤៩នាក់ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ មានប្រសាសន៍ថា៖ «ខ្ញុំស្នើឱ្យពិនិត្យមើលបន្ថែមទៀត ឯកឧត្តម ឃួង ស្រេង ខ្ញុំចង់បានឱ្យបង្កើតអន្តេវាសិកដ្ឋាន (កន្លែងស្នាក់នៅរបស់និស្សិត) មួយទៀត បើទោះបីវានៅឆ្ងាយបន្តិច»

សម្តេចតេជោ បានលើកឡើងពីគម្រោងសាងសង់អន្តេវាសិកដ្ឋានដែលមានពី២០០ ទៅ៣០០គ្រែសម្រាប់និស្សិតនេះ នឹងផ្តល់ភាពងាយស្រួលដល់និស្សិតស្រី និងនិស្សិតក្រីក្រ ខណៈនិស្សិតស្រីមានផលលំបាកជាងសិស្សប្រុសដែលអាចស្នាក់នៅតាមវត្តអារាមបាន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក