ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកប្រឆាំងនៅក្រៅប្រទេសថា ពួកគេមានសិទ្ធិចេញ-ចូលស្រុកខ្មែរដោយសេរី លើកលែងតែអ្នកមានដីកាចាប់ខ្លួនពីតុលាការប៉ុណ្ណោះ។
សម្ដេចថា អ្នកមានដីកាក៏អាចត្រលប់មកវិញបានដែលគ្រាន់តែត្រូវនគរបាលចាប់បញ្ជូនទៅតុលាការប៉ុណ្ណោះ។
សម្ដេចតេជោលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ឆ្នាំ២០២២ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ៕