ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា ដោយទុកកន្លែងសម្រាប់សិស្សក្នុងចំណោមមួយលានប្រាំសែននាក់ចំនួនពី២ ទៅ ៤% ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈដូនតា។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ឆ្នាំ២០២២ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសម្រេចបែបនេះគឺដើម្បីអភិរក្សថែរក្សាសិល្បៈជំនាញបច្ចេកទេសដែលមានតាំងពីដូនតាឲ្យនៅគង់វង្ស។
សម្ដេចថា៖ «ជាងចម្លាក់ ស្មូន គំនូរ ស្អីទៀតដែលដូនតាយើងបន្សល់ទុករាប់ទាំងតម្បាញហូលផាមួងយើងត្រូវការបណ្ដុះបណ្ដាលខ្លាចបាត់»។
បើតាមបើតាមការសម្រេចរបស់រាជរដ្ឋាភិបាលការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះគឺមិនយកប្រាក់នោះទេ ថែមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សថែមទៀត។
តាមគម្រោងផែនការនេះនឹងចាប់អនុវត្តនៅអាណត្តិក្រោយ៕