ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្នើឲ្យក្រសួងអប់រំធ្វើសិក្សាពីមូលហេតុដែលសិស្សប្រុសជាប់សញ្ញាបត្របាក់ឌុបតិចជាងសិស្សស្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅដល់ក្រសួងអប់រំឲ្យធ្វើការសិក្សាអំពីមូលហេតុអ្វីបានជាសិស្សប្រុសដែលជាប់សញ្ញាបត្របាក់ឌុបមានចំនួនតិចជាងសិស្សស្រី។

សម្ដេចលើកឡើងថានេះ គឺជាកង្វល់មួយដែលសិស្សប្រុសបែរទៅជាមានចំនួនតិចតួចបើធៀបទៅនឹងសិស្សដែលបានជាប់បាក់ឌុប។

សម្ដេចថា៖ «វាដាច់គ្នាឆ្ងាយណាស់! វាទៅមួយជាពីរ»

រដ្ឋមន្ត្រីអប់រំលោក ហង់ ជួនណារុន បានឡើងមកឆ្លើយតបទៅនឹងសម្ដេចតេជោ ថានេះគឺជានិន្នាការសាកលទៅហើយ ដែលសិស្សប្រុសជាប់បាក់ឌុបតិចជាងស្រី ខណៈសម្ដេចថាសម្ដេចមិនសូវមានជំនឿថាជានិន្នាការសកលទេ ដោយបារម្ភថាថ្ងៃណាមួយអាចនឹងគ្មានសិស្សប្រុសជាប់និទ្ទេស A។

សម្ដេចតេជោលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ឆ្នាំ២០២២ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក