ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់សិស្សដែលប្រឡងធ្លាក់ឲ្យខិតខំរៀនដើម្បីទទួលបានលទ្ធផលល្អនៅឆ្នាំក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តទៅដល់សិស្សានុសិស្សដែលបានប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០២២ ឲ្យខិតខំបន្តការសិក្សាដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងនៅឆ្នាំក្រោយ។

ជាមួយនឹងការលើកទឹកចិត្តសម្ដេចក៏បានលើកឡើងអំពីជម្រើសជាច្រើនដែលសិស្សានុសិស្សប្រឡងធ្លាក់បាក់ឌុបអាចជ្រើសរើសបានសម្រាប់ការរៀនបន្តដែលមានដូចជាការសិក្សាថ្នាក់បរិញ្ញាបត្ររងនិងការសិក្សាថ្នាក់បច្ចេកទេស។

សម្ដេចតេជោបានលើកឡើងថា៖ «សម័យបច្ចុប្បន្នគឺមានជម្រើសច្រើនសម្រាប់សិស្សានុសិស្សក្នុងការរៀនបន្ត»

ជាមួយគ្នានោះសម្ដេចក៏បានលើកឡើងអំពីគុណសម្បត្តិនៃការសិក្សាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈថាវានឹងផ្ដល់នូវចំណេះជំនាញបច្ចេកទេសដ៏សិស្សានុសិស្សដើម្បីអាចក្លាយជាធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិយ៉ាងសំខាន់ផងដែរ។

សម្ដេចតេជោលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ឆ្នាំ២០២២ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក