ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នេះបានហៅថាចោរគាស់ផ្ទះអាជីពតែម្ដង! មានសម្ភារៈសម្រួលដល់ការងារសព្វគ្រប់

ភ្នំពេញ៖ នគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យគាស់ផ្ទះគេម្នាក់ និងឃាត់ខ្លួនជាមួយឧបករណ៍សម្រួលការលំបាកសព្វគ្រប់។

ជនសង្ស័យមានអាយុ ២៤ឆ្នាំ ភេទប្រុស គ្មានមុខរបរពិតប្រាកដ រស់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៣:៣០នាទី ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្មកដទៃ នៅចំណុចនៅមុខផ្ទះគ្មានលេខ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ខណៈកម្លាំងកំពុងធ្វើការល្បាត។

វត្ថុតាងដកហូតរួមមាន កាំបិតប៉័ងតោ២ កូនកាំបិត២ ដង្កាប់២ កន្រ្តៃ២ ទួណឺវ៉ីស៥ កូនសោលេខ១៧ ចំនួន២ សោខ្សៀលេខ៨ ចំនួន១ និងដែកចុងស្រួចកែច្នៃសម្រាប់ឆ្កឹះសោ១។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក