ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ្រូតាក្រមាមាស សាន គីមស៊ាន៖ កម្ពុជាប្តូរពី «Muay Thai» ទៅ «គុនខ្មែរ» ជារឿងត្រឹមត្រូវ

ភ្នំពេញ៖ លោកគ្រូតា សាន គីមស៊ាន ពេញចិត្តយ៉ាងពេញទំហឹងដែលកម្ពុជាដាក់បញ្ចូលកីឡា «គុនខ្មែរ» ជាផ្លូវការនៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនោះប្រទេសអាស៊ានចំនួន៧ បង្ហាញការគាំទ្រ ខណៈខាងថៃអះអាងថាមិនបញ្ជូនកីឡាកររបស់ខ្លួនមកចូលរួមប្រកួតកីឡាគុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ឡើយ។

សម្រាប់លោកគ្រូតា សាន គីមស៊ាន ការប្តូរឈ្មោះ «គុនខ្មែរ» ដែលជាឈ្មោះអត្តសញ្ញាណខ្មែរ គឺជារឿងត្រឹមត្រូវ ហើយលោកគ្រូតាក្រមាមាសត្រេកអរជាខ្លាំងនៅពេលដែលកម្ពុជាបានដាក់ឈ្មោះ «គុនខ្មែរ» ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

លោកគ្រូតាដែលមានវ័យ ៧៨ឆ្នាំបានថ្លែងមកកាន់ EAC News ដូច្នេះថា៖ «ខ្ញុំគ្រាន់តែឭថាគេដូរឈ្មោះប្រដាល់សេរី ហើយដាក់ទៅជាគុនខ្មែរ ខ្ញុំរំភើបមែនទែន។ ហើយគេដាក់ឈ្មោះគុនខ្មែរ គឺចំឈ្មោះរបស់យើង ចំក្បាច់របស់យើង ហើយចំពូជរបស់យើង។ យើងជាកូនខ្មែរមិនត្រូវច្រណែននិន្ទាឈ្នានីសគ្នា គេដាក់ «Muay Thai» យើងដាក់របស់យើង «គុនខ្មែរ» វាជារឿងត្រឹមត្រូវ១០០ ភាគ២០០»។

គ្រូល្បុក្កតោ សាន គីមស៊ាន បានអះអាងថា «គុនខ្មែរ» គឺកើតចេញពី «ក្បាច់គុនល្បុក្កតោ» ដែលជាក្បាច់គុនដែលដូនតាសម័យអង្គរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយថែរក្សា។

លោកគ្រូតាបានមានប្រសាសន៍ថា៖ «អ្នកហាត់គុនគឺសុទ្ធតែខ្មែរ គ្រូគុនខ្មែរគឺសុទ្ធតែខ្មែរ អ្នកដឹកនាំក៏ខ្មែរ វ៉ៃនៅលើដីខ្មែរ ក្បាច់ដូនតាខ្មែរ រឿងអីថារបស់អ្នកណាចម្លងពីណាមក រាប់ពាន់ឆ្នាំហើយអត់មានចម្លងទេ បើចម្លងមានតែមហានគរចម្លងពីគេដែរ បើថាមហានគរអាណាចក្រខ្មែរចម្លងពីគេមក អាហ្នឹងវាគួរថា គុនខ្មែរចម្លងពីគេ មហានគរបង្កើតក្បាច់គុនការពារទឹកដីរហូតមកដល់ប្រវត្តិសាស្ត្រមកដល់សព្វថ្ងៃនេះ»។

លោកគ្រូក្រមាមាសរូបនេះបានណែនាំឱ្យពលរដ្ឋឈប់ប្រកែកគ្នាពីរឿង «គុនខ្មែរ» និង «Muay» តទៅទៀត គួរចាប់ដៃគ្នាកសាង និងអភិវឌ្ឍកីឡាប្រភេទនេះឱ្យកាន់តែផុសផុលទៅមុខទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក