ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថៃនឹងមិនបញ្ជូនអត្តពលិកខ្លួនចូលប្រកួតវិញ្ញាសារគុនខ្មែរនៅស៊ីហ្គេម ២០២៣ នេះទេ

ថៃ៖ គណៈកម្មាធិការជាតិអូឡាំពិកថៃថា ថៃនឹងមិនបញ្ជូនអត្តពលិកទៅប្រកួតក្នុងវិញ្ញាសារគុនខ្មែរនៅក្នុងស៊ីហ្គេមឆ្នាំ២០២៣ នោះទេ។ នេះបើយោងតាមសារព័ត៌មាន Bankok Post ចេញថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកលោក Chaipak Siriwat បាននិយាយថា កម្ពុជាដែលជាម្ចាស់ផ្ទះស៊ីហ្គេមបានបង្កើតសហព័ន្ធគុនខ្មែរអន្តរជាតិ (KIF) ដើម្បីជំនួសសហព័ន្ធអន្តរជាតិនៃសមាគម មួយថៃ (IFMA) ដែលបានជំនួសទាំងតួនាទីថៃទាំងអស់ក្នុងការប្រកួតប្រដាល់សេរីដើម្បីដណ្តើមមេដាយមាសចំនួន ១៧ក្នុងការប្រកួតស៊ីហ្គេម ដោយគ្រាន់តែផ្ញើអនុស្សរណៈខ្លីមួយប៉ុណ្ណោះមកខ្លួន។ ដូច្នេះគណៈកម្មាធិការជាតិអូឡាំពិកថៃនឹងមិនបញ្ជូនកីឡករទៅប្រកួតទេ។

គួរឱ្យដឹងដែរថា គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើលិខិតមួយច្បាប់ប្រាប់ដល់គណៈកម្មាធិការ អូឡាំពិកនៃប្រទេសអាស៊ានទាំងអស់ថា កម្ពុជាបានប្រើប្រាស់គុនខ្មែរជាផ្លូវការជំនួសពាក្យ Muay សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈក្នុងកិច្ចប្រជុំនៃការដាក់ប្រភេទកីឡាគុនខ្មែរ សម្រាប់ស៊ីហ្គេម២០២៣ គឺទទួលបានការគាំទ្រពី ៨ប្រទេស ដូចជាឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ រួមទាំងម្ចាស់ផ្ទះ កម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក