ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឯកអគ្គរដ្ឋទូតជប៉ុនថ្មី មានបំណងអញ្ចើញទស្សនកិច្ច និងជួបប្រាស្រ័យជាមួយប្រជាជនកម្ពុជានៅតាមបណ្តាខេត្ត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានបង្ហាញពីបំណងចង់ទស្សនកិច្ច និងជួបប្រាស្រ័យជាមួយប្រជាជនកម្ពុជានៅតាមបណ្តាខេត្តនានា ដើម្បីឈ្វេងយល់បន្ថែមអំពីវប្បធម៌របស់ប្រទេសកម្ពុជា។

ក្នុងឱកាសជួបសម្តែងការគួរសមរបស់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រធានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានថ្លែងអរគុណចំពោះប្រសាសន៍របស់ឯកអគ្គរដ្ឋទូត ដែលបានលើកឡើងអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា-ជប៉ុន ព្រមទាំងការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញ បេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទសមួយមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងមានវប្បធម៌ដ៏សម្បូបែប មានប្រាសាទអង្គរវត្ត ជាបេតិកភ័ណ្ឌពិភពលោក។

ឯកអគ្គរាជទូតរូបនេះបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ ជប៉ុន-កម្ពុជាបានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការជឿទុកចិត្តគ្នា តាមរយៈដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។ ឆ្នាំ២០២៣នេះ ប្រទេសទំាងពីរប្រារព្ធខួបអនុស្សាវរីយលើកទី៧០នៃទំនាក់ទំនងការទូត ដោយបានដំឡើងពីកម្រិតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ពីកម្រិត ដៃគូរយុទ្ធសាស្រ្ត ទៅជា ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ឯកអគ្គរាជទូតជប៉ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក និងសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោកនៅកម្ពុជានេះ លោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក