ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ខៀវ សំផន ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តកណ្តាលវិញ ក្រោយពីទីតាំងសាលាក្តីខ្មែរក្រហមប្រគល់ឱ្យកងទ័ពជើងគោក

ភ្នំពេញ៖ អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ត្រូវបានផ្ទេរចេញពីអគារនៃសាលាក្តីខ្មែរក្រហមដែលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់ពន្ធនាគារខេត្តកណ្តាលវិញ។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានបញ្ជាក់ប្រាប់ EAC news នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ការផ្ទេរលោក ខៀវ សំផន ទៅបន្តអនុវត្តទោសនៅពន្ធនាគារខេត្តកណ្តាល គឺធ្វើឡើងតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដែលបានចែងថាជនទាំងឡាយណាដែលត្រូវបានរកឃើញថាមានពិរុទ្ធភាពនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពោលនៅពេលចប់សំណុំរឿងគឺត្រូវបន្តអនុវត្តទោសរបស់គាត់នៅពន្ធនាគារថ្នាក់ជាតិ។

លោកប្រាប់ដូច្នេះថា៖ «ពន្ធនាគារខេត្តកណ្តាលគឺជាពន្ធនាគារដែលសមស្របដើម្បីបន្តឃុំខ្លួនអនុវត្តទោសពីជីវិតរបស់លោក ខៀវ សំផន»។

បើតាមអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ការប្តូរលោក ខៀវ សំផន មកឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលនេះ គឺមិនមែនផ្ទេរលោកឱ្យនៅបន្ទប់ឃុំឃាំងជាមួយអ្នកទោសដទៃទៀតនោះទេ ពោលគឺដាក់លោកឱ្យនៅបន្ទប់មួយដាច់ដោយឡែក ដូចករណីលោក កាំង ហ្គេកអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែងដែលបានទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ផងដែរ។

ការផ្ទេរលោក ខៀវ សំផន ដែលជាអ្នកទោសចុងក្រោយដែលនៅមានជីវិត មកពន្ធនាគារខេត្តកណ្តាល គឺធ្វើឡើងក្រោយពីទីតាំងសាលាក្តីខ្មែរក្រហមនេះត្រូវបានប្រគល់ឱ្យកងទ័ពជើកគោកវិញកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបានប្រើប្រាស់ទីតាំងនោះក្នុងការកាត់ក្តីអស់រយៈពេល ១៦ឆ្នាំកន្លងមក ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងនោះមេដឹកនាំកំពូលៗនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានជាប់ទោសអស់មួយជីវិត។

លោក ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។

កាលពីខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមសម្រេចឱ្យលោក ខៀវ សំផន និង នួន ជា មានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលការជម្លៀសប្រជាជនស៊ីវិលដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងទៀត។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រម ដោយសម្រេចឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានាដូចជា ការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំងអំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ។

ជនជាប់ចោទទាំងពីរ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងការជំនុំជម្រះវគ្គទីពីរ។ នៅខែសីហា ឆ្នាំ២០១៩ លោក នួន ជា បានទទួលមរណភាពដែលនាំដល់ការបញ្ចប់នីតិវិធីចំពោះរូបគាត់ ប៉ុន្តែនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចតម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក