វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្តៅៗ! មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ក្នុងមន្ទីរពេទ្យ

សៀមរាប៖ មន្ទីរពេទ្យ "កុមារអង្គរ" នៅក្នុងខេត្តសៀមរាប បានប្រកាសពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើកដំបូងបង្អស់ ដែលជាការចម្លងក្នុងមន្ទីរពេទ្យ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យកុមារអង្គរដែលមានឈ្មោះថា "Angkor Hospital for Children " បានប្រកាសថា​ មានការរកឃើញករណីវិជ្ជមានជំងឺកូវីត១៩ ជាលើកដំបូងនៅក្នុងមន្ទីរពេទ្យ ធ្វើឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះដែរ កង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩ (COVID-19 Ward) ដាច់ដោយឡែក គឺជារឿងសំខាន់ បន្ទាន់ហើយចាំបាច់បំផុតក្នុងពេលនេះ។

មន្ទីរពេទ្យកុមារអង្គរ បានស្នើសុំការបរិច្ចាគពីប្រជាជនទាំងអស់ ដែលអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់ខាងលើនេះបានប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាព អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងសហគមន៍ទំាងមូល។ មន្ទីរពេទ្យដែលមានកេរ្តិ៍ឈ្មោះក្នុងការជួយសង្គ្រោះកុមារកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រជាបន្តបន្ទាប់មកកាន់មន្ទីរពេទ្យកុមារអង្គរ។

សូមបញ្ជាក់ថា សម្រាប់ការបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ លោកអ្នកអាចបរិច្ចាគបានតាមវិធីខាងក្រោម៖ 

1.ធនាគារអេប៊ីអេ (ABA Bank) ៖ 000 853 843

•ឬចូលទៅកាន់ ABA Mobile App

2.ភ្នាក់ងារវេប្រាក់វីង (WING) ៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122

•ឬចូលកម្មវិធី Wings App

3.ធនាគារស្ថាបនា (Sathapana Bank) ៖ 07808082834100102

•ឬចូលកម្មវិធី Sathapana Mobile App

4.ធនាគារអេស៊ីលីដា (ACLEDA Bank) ៖ 01000105696828

•ឬចូលកម្មវិធី ACLEDA Mobile App

Tel: 063 963 409

Mobile: 012 725 745 / 016 725 735

Email: ahc@angkorhospital.org



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក