ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Keylor Navas ផ្ទេរពី PSG ទៅកាន់ Nottingham Forest

អង់គ្លេស៖ អ្នកចាំទីក្រុមជម្រើសជាតិកូស្តារីកា Keylor Navas បានផ្ទេរទៅកាន់ក្លិប Nottingham Forest នៃក្របខណ្ឌ Premier League ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបនៃលីគកំពូលបារាំង Paris St Germain។ នេះបើតាមការបញ្ជាក់ពីក្លិប Nottingham Forest ជាផ្លូវការនៃថ្ងៃចុងក្រោយមុនការបិទទីផ្សារដោះដូរកីឡាករនៃទ្វីបអឺរ៉ុប។

អ្នកចាំទី Keylor Navas ដែលធ្លាប់ឈ្នះពាន Champions League ៣លើកជាមួយក្លិប Real Madrid បានផ្ទេរមកកាន់ក្លិប Nottingham Forest រហូតដល់ចប់រដូវកាល ២០២២/២០២៣នេះ។ 

Navas ធ្លាប់បានឈ្នះពានអ្នកចាំទីល្អ​​បំផុតប្រចាំរដូវកាល ២០១៧/២០១៨ នៃក្របខណ្ឌ UEFA Champions League និងឈ្នះពាននានាសរុបចំនួន ១២ពានជាមួយ Real Madrid មុននឹងផ្លាស់ទៅកាន់ PSG នៅឆ្នាំ២០១៩ និងឈ្នះពានលីគកំពូលបារាំង Ligue1 ២លើក។ យ៉ាងណាមិញ Navas ហាក់ខកខានឱកាសបង្ហាញខ្លួនជាមួយ PSG ក្រោយពេលក្លិបអ្នកមានបារាំងមួយនេះបានចុះហត្ថលេខានាំយកអ្នកចាំទីជម្រើសជាតិអ៉ីតាលី  Gianluigi Donnarumma។

នៅទីផ្សារដោះដូរកីឡាករខែមករានេះ ក្រៅពី Navas ក្លិប Nottingham Forest បាននាំយកកីឡាករ២នាក់ផ្សេងទៀតរួមមាន ខ្សែបម្រើ Jonjo Shelvey ពីក្លិប Newcastle United និងខ្សែការពារ Felipe ពី Atletico Madrid។ បច្ចុប្បន្ន Nottingham Forest កំពុងឈរនៅចំណាត់ថ្នាក់លេខ ១៣ នៃក្របខណ្ឌ Premier League អង់គ្លេស ក្រោយឆ្លងកាត់២០ប្រកួត មាន២១ពិន្ទុក្នុងដៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក