ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអរគុណគ្រឹះស្ថានឧត្តមសិក្សាដែលបានចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអំឡុងកូវីដ-១៩

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ជាមួយគ្នានោះក៏បានចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអំឡុងពេលមានវិបត្តិនោះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលដែលសម្ដេចអនុញ្ញាតដល់ប្រតិភូឧត្តមសិក្សាចូលជួបពិភាក្សាការងារនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្ដិភាព។

ជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចូលរួមរបស់គ្រឹះស្ថានឯកជនទាំងអស់គឺជាការចូលរួមជួយសម្រាប់កម្ពុជារីកលូតលាស់ទៅមុខទៀត។

គួរឱ្យដឹងផងដែរថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដោយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀនបានសម្រេចផ្អាកការសិក្សាដោយផ្ទាល់ដោយផ្ទេរមកជាការសិក្សាតាមអនឡាញវិញដែលជារបត់ថ្មីមួយនៃការសិក្សានៅកម្ពុជា៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក