ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីកូរ៉េអញ្ចើញក្មេងប្រុសកម្ពុជាដែលទទួលការវះកាត់បេះដូងនៅកូរ៉េមកកាន់ការិយាល័យ

កូរ៉េ៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ Yoon Suk Yeol និងស្ត្រីទីមួយ Kim Keon Hee បានអញ្ជើញកុមារា អោក រដ្ឋា អាយុ ១៤ឆ្នាំ មកពីប្រទេសកម្ពុជា ដែលបានទទួលការវះកាត់បេះដូងនៅប្រទេសកូរ៉េ ទៅកាន់ការិយាល័យប្រធានាធិបតីកាលពីថ្ងៃអង្គារ។

ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ប្រធានាធិបតីកូរ៉េបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រធានាធិបតីសាធារណរដ្ឋកូរ៉េលោក Yoon Suk Yeol បានជួបជាមួយកុមារា អោក រដ្ឋា ដែលកំពុងរៀបចំត្រឡប់មកផ្ទះវិញបន្ទាប់ពីបញ្ចប់ការវះកាត់បេះដូងដោយជោគជ័យ នៅការិយាល័យរបស់លោក ។

ភរិយាប្រធានាធិបតីកូរ៉េអ្នកស្រី Kim Keoun Hee បានអរគុណដល់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ដែលបាននាំកុមារា អោក រដ្ឋា ទៅកាន់ប្រទេសកូរ៉េដោយសុវត្ថិភាព ខណៈអ្នកស្រីមានការព្រួយបារម្ភ ពីការធ្វើដំណើររបស់កុមារា រដ្ឋា ដែលមានជំងឺបេះដូង ហើយអាចធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ ដោយសុវត្ថិភាពពីប្រទេសកម្ពុជា។

អ្នកស្រីក៏បានអរគុណ និងកោតសរសើរចំពោះបុគ្គលិកពេទ្យនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan ក្នុងទីក្រុងសេអ៊ូល ដែលបានវះកាត់ដល់កុមារា រដ្ឋា ដោយជោគជ័យ ជាសះស្បើយឡើងវិញ។

អ្នកស្រី Kim Keon Hee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ចាប់តាំងពីបានជួប រដ្ឋា នៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកា អ្វីគ្រប់យ៉ាងដែលបានកើតឡើងរហូតមកដល់ពេលនេះ មានអារម្មណ៍ដូចជាអព្ភូតហេតុមួយ»។

ជាមួយគ្នានេះដែរកុមារា រដ្ឋា បានសរសេរលិខិតថ្លែងអំណរគុណនៅលើកាតប៉ុស្តាល់ដែលតុបតែងដោយផ្កាហើយប្រគល់ជាអំណោយដល់ លោកប្រធានាធិបតី និងភរិយា។

គួរឱ្យដឹងដែរថា ស្ត្រីទីមួយ Kim Keon Hee បានជួបក្មេងប្រុសកម្ពុជា ដែលមានជំងឺបេះដូង ក្នុងឱកាសដែល អ្នកស្រីបានអមដំណើរស្វាមី ជាប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក