ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មីយ៉ាន់ម៉ា រងទណ្ឌកម្មបន្ថែមពីសហរដ្ឋអាមេរិកក្នុងឱកាសគម្រប់ខួប២ឆ្នាំនៃរដ្ឋប្រហារយោធា

មីយ៉ាន់ម៉ា៖ នៅថ្ងៃអង្គារ ទី៣១ ខែមករា សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មបន្ថែមលើប្រទេសមីយ៉ាន់ម៉ា ដែលជាថ្ងៃគម្រប់ខួបពីរឆ្នាំនៃរដ្ឋប្រហារយោធា ជាមួយនឹងការទប់ស្កាត់មន្ត្រីថាមពល និងសមាជិកសំខាន់ៗរបបយោធា ក្នុងចំណោមបុគ្គលសំខាន់ៗដទៃទៀត។

បើតាមការចុះផ្សាយដោយសារព័ត៌មានបរទេសបាន​ឱ្យដឹងថា អគ្គនាយកដ្ឋានរតនាគារនៃរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​បាន​ដាក់​ទណ្ឌកម្ម​លើ​គណៈកម្មការរៀបចំ​បោះឆ្នោត​សហភាពមីយ៉ាន់ម៉ា សហគ្រាស​រ៉ែ និង​មន្ត្រីវិស័យ​ថាមពល ​ក្នុង​ចំណោម​បុគ្គលសំខាន់ៗ​ដទៃ​ទៀត​។

អ្នកនាំពាក្យអគ្គនាយកដ្ឋានរតនាគារបាននិយាយថា វាគឺជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកបានកំណត់គោលដៅទៅលើមន្ត្រីទណ្ឌកម្មសហគ្រាសប្រេង និងឧស្ម័ន ដែលស្ថិតក្រោមកម្មវិធីដាក់ទណ្ឌកម្មលើសហភាពមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។ បន្ថែមពីលើនេះ ចក្រភពអង់គ្លេស កាណាដា និងអូស្រ្តាលីក៏ត្រៀមធ្វើការប្រកាសទណ្ឌកម្មបន្ថែមលើមីយ៉ាន់ម៉ាដូចគ្នា។ 

ឧត្តមសេនីយកំពូលរបស់មីយ៉ាន់ម៉ាលោក Min Aung Hlaing បានដឹកនាំរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរយៈពេលប្រាំឆ្នាំនៃការចែករំលែកអំណាចដ៏តានតឹងក្រោមប្រព័ន្ធនយោបាយពាក់កណ្តាលស៊ីវិលដែលត្រូវបានបង្កើតឡើងដោយរបបយោធា ដែលនាំទៅដល់ការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីមានរដ្ឋប្រហារកាលពីឆ្នាំ២០២១ មក ជាមួយនឹងចលនាតស៊ូប្រយុទ្ធនឹងយោធាជាច្រើនលើកច្រើនសារ ការបង្រ្កាបយ៉ាងបង្ហូរឈាមពីសំណាក់រដ្ឋាភិបាលយោធាដែលនាំឱ្យមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីបណ្តាប្រទេសលោកខាងលិច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក