អង់គ្លេស៖ ក្លិបបាល់ទាត់ Newcastle United បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រពាន EFL Cup រួចរាល់ជាលើកដំបូងក្នុងរយៈពេល ៤៧ឆ្នាំចុងក្រោយ ក្រោយទម្លាក់ Southampton ក្នុងលទ្ធផលសរុបទាំងពីរជើង ៣-១។ នេះគឺជាការឡើងវគ្គផ្តាច់ព្រ័ត្រពានផ្លូវការរបស់ Newcastle ក្នុងរយៈពេល ២៤ឆ្នាំ ក្រោយឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកចុងក្រោយបង្អស់នៅឆ្នាំ១៩៩៩ ក្នុងពានរង្វាន់ FA Cup ជួបជាមួយ Manchester United។
Newcastle United នឹងត្រូវជួបជាមួយ Manchester United ឬ Nottingham Forest វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ខណៈ Man Utd អាចនឹងមានភាគរយខ្ពស់ជាងត្បិតជើងទី១ Man Utd ឈ្នះ Nottingham ក្នុងលទ្ធផល ៣-០ រួចទៅហើយ។ Manchester United នឹងត្រូវប៉ះជាមួយ Nottingham Forest ជាការប្រកួតកាត់សេចក្តីនៅយប់នេះ វេលាម៉ោង ៣ទាបភ្លឺនៅកីឡដ្ឋាន Old Trafford។
គួរបញ្ជាក់ថា ប្រសិនបើ Manchester United ជាក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ EFL Cup មានន័យថា ក្រុមទាំងពីរនឹងត្រូវជួបគ្នាសាជាថ្មី គ្រាដែលកាលពីឆ្នាំ១៩៩៩ ក្នុងការប្រកួត FA Cup Newcastle ចាញ់ Man Utd ក្នុងលទ្ធផល ២-០។ ដោយឡែក ការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Cup នេះជាលើកចុងក្រោយកាលពីឆ្នាំ១៩៧៦ ខណៈកាលពីឆ្នាំ១៩៧៦ បានត្រឹមជើងឯករងក្រោយចាញ់ Man City ២-១។
Newcastle United នឹងស្វែងរកពានផ្លូវការដំបូងរបស់ខ្លួនសាជាថ្មី ក្រោយការឈ្នះពាន FA Cup កាលពីឆ្នាំ១៩៥៥៕