ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុវជន១០រូបដែលត្រូវបានជ្រើសរើសទៅចូលរួមកម្មវិធីសិក្សាពីវប្បធម៌និងការអភិវឌ្ឍន៍របស់ជប៉ុនបានត្រលប់ដល់កម្ពុជា

បន្ទាយមានជ័យ៖ យុវជនកម្ពុជាចំនួន ១០រូប តំណាងប្រទេសកម្ពុជា ដែលត្រូវបានប្រទេសជប៉ុនជ្រើសរើស ទៅចូលរួមកម្មវិធី JENESY'S ដែលជាកម្មវិធីមួយដែលផ្តល់ឱកាសដល់យុវជននៅប្រទេសតាមតំបន់អាស៊ាន និងប្រទេសទីម័រខាងកើត សិក្សាអំពីវប្បធម៌ និងការអភិវឌ្ឍន៍របស់ប្រទេសជប៉ុន ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នា ក្រោមប្រធានបទ «ប្រវត្តិនៃការអភិវឌ្ឍន៍រវាងប្រទេសជប៉ុន និងអាស៊ាន» បានត្រលប់មកដល់កម្ពុជាវិញហើយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

កម្មវិធី JENESY'S ចាប់ផ្ដើមពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅប្រទេសជប៉ុនដោយមានយុវជនពីប្រទេសអាស៊ានទាំង១០ និងទីម័រខាងកើតបានចូលរួម។

ប្រធានដឹកនាំក្រុមយុវជនកម្ពុជា លោក នួន បញ្ញា បានបង្ហាញនូវភាពសប្បាយរីករាយដែលត្រូវបានជប៉ុនជ្រើសរើសទៅចូលរួមក្នុងកម្មវិធីនេះ។ លោកថា កម្មវិធីនេះមានសារៈសំខាន់ចំពោះយុវជនអាស៊ាន ដើម្បីសិក្សាអំពីភាពជោគជ័យនៃការអភិវឌ្ឍន៍ និងគោលដៅអភិវឌ្ឍន៍បន្ថែមរបស់ប្រទេសជប៉ុន ដែលអាចផ្ដល់ជាមេរៀនអប់រំល្អៗសម្រាប់ប្រទេសជាសមាជិកអាស៊ាន និងជាពិសេសប្រទេសកម្ពុជាផងដែរ។

លោកបន្ថែមថា៖ «ជាពិសេសយុវជនកម្ពុជាបានសិក្សា អំពីប្រធានបទមួយចំនួនដូចជា ការបង្ហាញគម្រោង JICA ដែលបានធ្លាប់បានផ្តល់ជំនួយជាច្រើននៅក្នុងការអភិវឌ្ឍន៍កម្ពុជា, គោលនយោបាយភូមិមួយផលិតផលមួយ និងកសិ-ទេសចរណ៍ របស់ប្រទេសជប៉ុន ផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងប្រវត្តិនៃការអភិវឌ្ឍន៍ផ្សេងៗជា ច្រើនទៀតដែលអាចធ្វើឱ្យយុវជនកម្ពុជាទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត នៅក្នុងការចូលរួមជាធនធានជាមួយរាជរដ្ឋាភិបាលកម្ពុជា»

លោក នួន បញ្ញា បញ្ជាក់បន្ថែមថា សម្រាប់សិស្ស និស្សិត និងអ្នកដែលកំពុងតែបម្រើការងារផ្សេងៗ អាចចូលរួមនៅក្នុងកម្មវិធីនេះបាននៅវគ្គក្រោយៗ ដោយគ្រាន់ចូលទៅកាន់ website: https://jaif.asean.org/jaif-component/jenesys-programme ដើម្បីតាមដានពីការជ្រើសរើសសិក្ខាកាមទៅចូលរួមកម្មសិក្សា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក