ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ ៖ ព្រះពុទ្ធសាសនា គឺជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន

បន្ទាយមានជ័យ៖ អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាលោក ហង្ស ចាន់ព្រីដា បានលើកឡើងថា ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅកម្ពុជាមិនគ្រាន់តែជាទីស្ថាន និងជាបុគ្គលសម្រាប់ការគោរពសក្ការៈប៉ុណ្ណោះទេ គឺជាប្រភពបណ្តុះបណ្តាលនូវធនធានមនុសុ្ស

មានប្រសាសន៍បិទពិធីផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣០ ប្រារព្ធធ្វើនៅខេត្តបន្ទាយមានជ័យ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ហង្ស ចាន់ព្រីដា បានលើកឡើងដោយផ្អែកតាមប្រវត្តិសាស្ត្រ និងបទពិសោធន៍បានបង្ហាញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីជាច្រើនក្នុងការរួមចំណែកកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌។

លោកបន្ថែមថា៖ «ដើម្បីឲ្យមានការអភិវឌ្ឍន៍សង្គមកិច្ច សេដ្ឋកិច្ច ប្រកបដោយសមធម៌ ក្នុងនោះត្រូវអភិវឌ្ឍន៍ផ្នែកអប់រំជាចម្បង។ […] ព្រះពុទ្ធសាសនា បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាង រួមចំណែកអភិវឌ្ឍន៍វិស័យសង្គមជាតិ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ដូចជា វត្តអារាម ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ពិសេសការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌»។

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា ក៏បានជំរុញដល់មន្ត្រីសង្ឃ ត្រូវបន្តចូលរួមផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការអប់រំ ឱ្យជៀសផុតពីអបាយមុខផ្សេងៗ ជាពិសេសការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស និងកុមារ អំពីហឹង្សាក្នុងគ្រួសារជាដើមឱ្យបានទូលំទូលាយ។

សូមបញ្ជាក់ផងដែរថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣០នា ប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃកន្លះ (ថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៣) ដើម្បីបូកសរុប និង ពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃកន្លងទៅ និងពិភាក្សាពិគ្រោះផ្លាស់ប្ដូរយោបល់លើការងារព្រះពុទ្ធសាសនា នាពេល បច្ចុប្បន្នសំដៅពង្រឹងបន្ថែមរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងការអនុវត្តរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យ ដើម្បីអភិវឌ្ឍន៍ធនធានបព្វជិត សំដៅធ្វើយ៉ាងណាឱ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចកកម្ពុជា និងសក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ ដែលជាសាសនារបស់រដ្ឋ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក