ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំចេញគោលការណ៍ណែនាំដល់សិស្សនិទេ្ទស A ដែលត្រូវចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញគោលការណ៍ណែនាំ ស្តីពីការចូលរួមពិធីសំណេះសំណាល ជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង ០៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈកម្រិត៣ សម័យប្រឡង ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេស A ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងអប់រំណែនាំឱ្យសិស្សទាំងអស់ដែលត្រូវចូលជួបសំណេះសំណាលនេះ នឹងទទួលបានការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបញ្ជាក់លទ្ធផលអវិជ្ជមាន ត្រូវបិទ Sticker ដែលបញ្ជាក់ថាអវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល។ ក្នុងករណីតេស្តវិជ្ជមានកូវីដ-១៩ ឬ សង្ស័យថាមានអាការៈជំងឺកូវីដ-១៩ ហាមចូលរួមពិធី។

ក្រសួងក៏បានបញ្ជាក់ថា សិស្សទាំងអស់ត្រូវគោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ក្នុងពិធី និងហាមបង្កសំឡេងរំខានក្នុងអំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា រួមទាំងហាមយកសាក់កាដូ ឬ កាបូប ដបទឹក និងភេសជ្ជៈផ្សេងៗ និង វត្ថុមុតស្រួច អាវុធជាតិផ្ទុះ ចូលដែលអាចបង្កហានិភ័យក្នុងពិធី។

គួរឱ្យដឹងដែរថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ មានសិស្សចំនួន ៩០ ៩៥០នាក់ ប្រឡងជាប់ ស្មើនឹង ៧២.៣៣ ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេសA ចំនួន១ ០៤៩នាក់ និទ្ទេស B ចំនួន ៧២៣២នាក់ និទ្ទេស C ចំនួន ១៩ ០៥៣នាក់ និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក