ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកស្លាប់ក្នុងហេតុការណ៍ឆេះហាងមួយកន្លែងនៅខណ្ឌទួលគោកកើនឡើង៣នាក់

ភ្នំពេញ៖ ក្នុងអគ្គិភ័យឆាបឆេះហាងមួយកន្លែងដែលមានឈ្មោះយីហោ «កន្លែងថ្មី» ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានជនរងគ្រោះចំនួន ៤នាក់ ក្នុងនោះស្លាប់ចំនួន ៣នាក់ របួសធ្ងន់ចំនួន ១នាក់។

ជនរងគ្រោះចំនួន ៣នាក់ដែលបានស្លាប់នោះ មានប្រុសចំនួន ២នាក់ និងស្រីចំនួន ១នាក់ ក្នុងនោះជនរងគ្រោះប្រុសស្រីចំនួន ២នាក់បានស្លាប់ភ្លាមៗក្រោយហេតុការណ៍កើតឡើង ចំណែកជនរងគ្រោះ ១នាក់ទៀតជាបុរសទើបតែស្លាប់នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ចំណែកជនរងគ្រោះជាស្ត្រីកំពុងតែសង្រ្គោះសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តាមគណនីហ្វេសប៊ុករបស់លោក តាំង គីមឡេង បច្ចុប្បន្នសពជនរងគ្រោះទី៣ ដែលបានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យនោះ ត្រូវបានក្រុមគ្រួសាររៀបចំយកទៅបូជានៅវត្តទឹកថ្លាហើយ។

តាមការផ្សាយព័ត៌មានរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះគឺដោយសារតែការផ្សារដែកធ្លាក់កម្ទេចដែកបង្កឱ្យមានអគ្គិភ័យកើតឡើង។ ក្នុងអគ្គិភ័យនេះក៏បានបណ្តាលឱ្យខូចខាតម៉ូតូចំនួន ២គ្រឿង សម្ភារក្នុងហាងមួយចំនួន ប៉ុន្តែពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក