ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីថៃថាឈប់ប្រកែករឿង «Muay Thai» និង «គុនខ្មែរ» ពីព្រោះគ្មាននរណាម្នាក់យក «Muay Thai» ចេញពីថៃបានឡើយ

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឱ្យឈប់ប្រកែកគ្នាពីរឿង «Muay Thai» និង «គុនខ្មែរ» ខណៈលោកអះអាងថាគ្មាននរណាម្នាក់យក «Muay Thai» ចេញពីថៃបានឡើយ។

លោកបានថ្លែងបែបនេះនៅក្នុងឱកាសលោកបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ និងលើកកម្ពស់ «ទិវា Muay Thai» នៅវិមានរដ្ឋាភិបាលថៃ នៅថ្ងៃអង្គារិ៍នេះ ដោយទិវា «Muay Thai» គ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះនៅឧទ្យាន Rajabhakti របស់ Hua Hin ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងដូច្នេះថា៖ «ថៃ មិនត្រូវប្រកែកតវ៉ាជាមួយនរណាឡើយ ព្រោះថា គ្មានអ្នកណាអាចដណ្ដើមយក «Muay Thai» ពីថៃបានឡើយ»។

លោក ប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យស្ថាប័នពាក់ព័ន្ធនានាលើកកម្ពស់ Muay Thai ខណៈ Muay Thai ជាសិល្បៈក្បាច់គុនពិសេសមួយ និងជាវប្បធម៌ដ៏មានតម្លៃ។

ប្រទេសថៃបានកំណត់យកថ្ងៃទី០៦ ខែកុម្ភៈ ជាទិវា « Muay Thai» ចំពេលដែលព្រះបាទសានផេតទី ៨ ឡើងសោយរាជ្យ ដែលទ្រង់ត្រូវបានគេស្គាល់ថាជាអ្នកជំនាញ Muay Thai៕

PHOTO: THE NATION THAILAND


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក