ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គុនខ្មែរ និងឃីកបុកស៊ីងកម្ពុជានឹងទទួលបានឱកាសអភិវឌ្ឍន៍បន្ថែមក្រោយការប្រកួតនៅចិន

ភ្នំពេញ៖ កីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាទទួលបានឱកាសថ្មីក្នុងការអភិវឌ្ឍបន្ថែម តាមរយៈការត្រៀមចូលរួមប្រកួតលើសង្វៀននៅប្រទេសចិន ក្រោមកិច្ចសហការរវាងកម្ពុជា និងក្លឹបប្រដាល់ Loong Hai នៃប្រទេសចិន។

ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក ហេង សុខឃន បានចាត់ទុកការប្រកួតនេះ ជាការបើកឱកាសថ្មី សម្រាប់ទីផ្សារកីឡាករគុនខ្មែរ និងឃីកបុកស៊ីងកម្ពុជា ព្រមទាំងជាការបង្កើននូវចំណងមិត្តភាពកម្ពុជា-ចិន ដោយម្ចាស់មេដាយប្រាក់ស៊ីហ្គេម លើកទី៣១ កីឡាករ លន បញ្ញា នឹងត្រូវចូលរួមប្រកួតព្រឹត្តិការណ៍ WES នៅប្រទេសចិន នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបានឱ្យដឹងថា កីឡាករ លន បញ្ញា ត្រូវចូលរួមប្រកួតលើប្រភេទកីឡាឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ ដែលរៀបចំដោយទូរទស្សន៍ហ័រណាន ដែលការចូលរួមនេះ បានបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងដ៏ល្អ រវាងភាគីកម្ពុជា និងចិន តាមរយៈសហព័ន្ធ ជាមួយក្លឹបប្រដាល់ LoongHai របស់ចិន ដែលបានសហការគ្នានាំយកកីឡាករកម្ពុជាចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះ។ ក្រៅពី លន បញ្ញា លោកក៏គ្រោងនាំយកកីឡាករផ្សេងៗ ទៅធ្វើការប្រកួតជាបន្ដបន្ទាប់ផងដែរ ដូចជាកីឡាករ បឹត សង្ឃឹម និង ឈឿន ល្វៃ ជាដើម។

លោក ហេង សុខឃន បានបន្ថែមថា នេះគឺជាឱកាសថ្មីមួយទៀត ដែលប្រភេទកីឡាទាំងពីររបស់កម្ពុជា បានបញ្ជូនកីឡាករចូលរួមការប្រកួតនៅចិន ហើយឆាប់ៗខាងមុខ សហព័ន្ធក៏ត្រៀមនឹងបញ្ជូនកីឡាករទៅប្រកួតនៅប្រទេសក្រិចផងដែរ។ សហព័ន្ធក៏កំពុងទាក់ទងជាមួយបណ្ដាប្រទេសជាច្រើនទៀត ដើម្បីបញ្ជូនកីឡាករទៅចូលរួម ជាក់ស្ដែងនៅខែមិថុនា ឆ្នាំ២០២៣ខាងមុខ ដោយសហព័ន្ធត្រៀមនឹងបញ្ជូនកីឡាករ ៤រូប ទៅប្រកួតនៅសហរដ្ឋអាមេរិក និងបញ្ជូនកីឡាករ ៤រូប ទៅប្រកួតនៅប្រទេសបារាំងទៀតផង។

ប្រធានក្លឹបប្រដាល់ LoongHai លោក Guo Yang បានបង្ហាញសេចក្ដីរីករាយ ដែលបានសហការជាមួយសហព័ន្ធ ក្នុងការនាំយកកីឡាករកម្ពុជា ចូលរួមប្រកួតនៅចិន ក្នុងគោលបំណងជួយផ្សព្វផ្សាយវិស័យកីឡាគុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាលើឆាកអន្ដរជាតិ ក៏ដូចជាជំរុញទីផ្សារប្រកួតអន្ដរជាតិនានា ដល់កីឡាករកម្ពុជា។

គួរឱ្យដឹងដែរថា ភាគីក្លឹបចិន និងសហព័ន្ធខ្មែរ កំពុងធ្វើការសិក្សាគម្រោងធំមួយ ដោយគ្រោងស្នើសុំថ្នាក់ដឹកនាំ សាងសង់សង្វៀនស្ដង់ដារកម្រិតខ្ពស់ នៅក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ រួមជាមួយសារមន្ទីរកីឡា សម្រាប់បម្រើដល់ការប្រកួតផ្សេងៗ ក្នុងន័យបំផុសការផ្សព្វផ្សាយ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើននាថ្ងៃអនាគតទៀតផង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក