ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមកម្ពុជា និងហ្វាំងឡង់ចុះហត្ថលេខាលើកកម្ពស់សកម្មភាពមនុស្សធម៌

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍» ជាមួយកាកបាទក្រហមហ្វាំងឡង់ ដើម្បីជំរុញការលើកកម្ពស់សកម្មភាពមនុស្សនិងសុខភាពនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយអគ្គលេខាធិការកាកបាទក្រហមកម្ពុជាលោកស្រី ពុំ ចន្ទីនី ជាមួយមន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍លោកស្រី Sari Autio។

លោកស្រី Sari Autio បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលបានឱ្យក្រុមការងារកាកបាទក្រហមហ្វាំងឡង់ បន្តការងារ និងសហការជាមួយ កាកបាទក្រហកម្ពុជា ក្នុងកម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ និងចែករំលែកបទពិសោធន៍ការងារ និងផែនការយុទ្ធសាស្ត្រល្អៗជាមួយគ្នា ដោយប្រព្រឹត្តិទៅដោយរលូន ជូនប្រជាពលរដ្ឋតាមសហគមន៍គោលដៅ។ លោកស្រីបន្តថា ដើម្បីចូលរួមលើកម្ពស់ នូវសកម្មភាពខាងលើនេះប្រកបដោយភាពរលូន ដែលមានការឧបត្ថម្ភពី DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ជួយដល់ កាកបាទក្រហមកម្ពុជារួមមាន៖ ទីស្នាក់ការកណ្តាល (នាយកដ្ឋានសុខភាព/ការិយាល័យសុខភាពគ្រាមានអាសន្ន ទទួលបាន កុំព្យូទ័រយួរដៃ ៤គ្រឿង ម៉ាស៊ីនព្រីនធើ ស្កេនកូពី ១គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ ១គ្រឿង កៅអីការិយាល័យ ៤គ្រឿង ទូឯកសារបីជាន់ ៣គ្រឿង។

ក្នុងឱកាសនោះផងដែរលោកស្រីអគ្គលេខាធិការ ពុំ ចន្ទីនី បានឱ្យដឹងទៀតថាប្រធានកាកបាទក្រហមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្រេចនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លើកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ ជួយដល់កាកបាទក្រហមកម្ពុជា រយៈពេល ៣ឆ្នាំ ចាប់ពី (ខែឧសភា ឆ្នាំ២០២២ ដល់ ខែមេសា ឆ្នាំ២០២៥) ដោយផ្ដោតជារួមលើ៣ផ្នែកដែលរួមមាន ការត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយសមាហរណកម្មជាមួយការងារអភិវឌ្ឍសាខា/អនុសាខាក្នុងខេត្តគោលដៅ ដើម្បីកសាងសមត្ថភាព បច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែប្រួលអាកាសធាតុ យ៉េនឌ័រ។ល។ ជាងនេះទៅទៀតគឺជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូ ក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ និងថ្នាក់ដឹកនាំសាខាចំនួន៤ (ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តត្បូឃ្មុំ និងខេត្តកណ្តាល) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួលនូវម៉ូតូ និងសំភារៈឧបករណ៍ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ផងដែរ។

តំណាងសាខាកាកបាទក្រហមកម្ពុជា ទាំង៤សាខាបានថ្លែងអំណរគុណចំពោះកាកបាទក្រហមហ្វាំងឡង់ ដែលបានផ្តល់ជំនួយជាសំភារៈប្រើប្រាស់ក្នុងការិយាល័យទាំងនេះ សម្រាប់ប្រតិបត្តិការការងារមនុស្សធម៌ ក្នុងសហគមន៍របស់ខ្លួន ក្នុងយុគសម័យឌីជីថលនេះ និងសូមប្តេជ្ញាបន្តខិតខំពង្រឹកការងារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង តបតាមការចង់បាន របស់កាកបាទក្រហមហ្វាំងឡង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក