ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិក នឹងបញ្ចប់ការប្រកាសអាសន្នកូវីដ-១៩ នៅថ្ងៃទី១១ ឧសភាខាងមុខនេះ

សហរដ្ឋអាមេរិក៖ រដ្ឋបាលប្រធានាធិបតី Joe Biden នៅថ្ងៃទី៣០ ខែមករាបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបញ្ចប់ការប្រកាសស្ថានភាពអាសន្នពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភាខាងមុខនេះ ដែលមានរយៈពេលជិតបីឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់វិធានការដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះនាពេលកន្លងមក។

វិធានអាសន្នថ្នាក់ជាតិពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និងវិធានអាសន្នលើបញ្ហាសុខភាពសាធារណៈ (PHE) ត្រូវបានដាក់ចេញកាលពីឆ្នាំ២០២០ ដោយរដ្ឋបាលអតីតប្រធានាធិបតី Donald Trump។ ក្រោយមក លោកប្រធានាធិបតី Joe Biden បានពន្យារការអនុវត្តវិធានការម្តងហើយម្តងទៀត ដែលវិធានការនេះ​នឹងត្រូវគេរំពឹងថានឹងផុតកំណត់នៅរយៈពេលប៉ុន្មានខែខាងមុខ។

ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន ហៅកាត់ថា OMB នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា សេចក្តីប្រកាសស្ថានភាពអាសន្នពាក់ព័ន្ធនឹងកូវីដ-១៩ ត្រូវបានបន្តម្តងទៀតរហូតដល់ថ្ងៃទី១១ ខែឧសភា មុននឹងត្រូវបញ្ចប់ការពន្យារជាលើកចុងក្រោយ។ OMB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយរដ្ឋបាលថា "ការបញ្ចប់ការប្រកាសអាសន្ននេះ ស្របតាមការប្តេជ្ញាចិត្តកន្លងមករបស់រដ្ឋបាលសេតវិមានក្នុងការផ្តល់ការជូនដំណឹងយ៉ាងហោចណាស់ ៦០ថ្ងៃមុនពេលបញ្ចប់វិធានអាសន្នថ្នាក់ជាតិពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និងវិធានអាសន្នលើបញ្ហាសុខភាពសាធារណៈ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត OMB បាននិយាយថា លោក Biden នឹងច្រានចោលនូវវិក័យប័ត្រដែលបានស្នើឡើងនៅក្នុងសភាសហរដ្ឋអាមេរិក ដែលនឹងលុបចោលកាតព្វកិច្ចវ៉ាក់សាំង COVID-19 សម្រាប់អ្នកផ្តល់សេវាថែទាំសុខភាពដែលធ្វើការលើកម្មវិធីរបស់រដ្ឋសហព័ន្ធមួយចំនួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក