ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រំជួលចិត្ត! ឪពុកម្ដាយឡើងទទួលសញ្ញាបត្រជំនួសកូនដែលបាត់បង់ជីវិត

ស្វាយរៀង៖ រូបភាព២សន្លឹកអំពីមនុស្សវ័យចំណាស់២នាក់ឡើងទទួលសញ្ញាបត្របានទាក់ទាញការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គមហ្វេសបុក និងកាន់តែធ្វើឱ្យគេរំជួលចិត្តថែមទៀតគឺមនុស្សវ័យចំណាស់ទាំងពីរនាក់នេះមិនមែនឡើងទទួលសញ្ញាបត្រឱ្យខ្លួនឯងទេគឺគាត់ឡើងទទួលសញ្ញាបត្រជំនួសកូនដែលបានស្លាប់បាត់បង់ជីវិត។

ការឡើងទទួលសញ្ញាបត្រនេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង។

និស្សិតដែលបានទទួលមរណភាពនោះឈ្មោះ ឆាន សន្ធា ជានិស្សិតជំនាញគណិតវិទ្យា។

យោងតាមហ្វេសបុកអ្នកស្រី Sam Thavy បានបញ្ជាក់ថា ឆាន សន្ធា បានទទួលមរណភាពដោយឆក់ខ្សែភ្លើង។ អ្នកស្រីបន្តថាវាជារឿងដែលគួរឱ្យសោកសង្រែកបំផុតនៅក្នុងពេលទទួលសញ្ញាបត្រកាលពីថ្ងៃទី៣០ ខែមករា។

អ្នកស្រីថា៖ «វាជាអារម្មណ៍ខ្លោចផ្សារសោកសង្រែងបំផុតប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលដែលឪពុកម្តាយ និស្សិត និងជាយុវជនស្ម័គ្រចិត្តអង្គរសង្រាន្តឈរជើងនៅគោលដៅលានជល់ដំរីមកទទួលសញ្ញាបត្ររបស់កូនប្រុសជាទីស្រឡាញ់»។

ជាមួយគ្នានឹងការបង្ហោះបែបនេះក៏មានអ្នកចូលរួមបង្ហាញការអាណិតអាសូរដល់ឪពុកម្ដាយ និងនិស្សិតដែលបានបាត់បង់ជីវិតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក