ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន អរគុណចំពោះទឹកចិត្តស្រលាញ់របស់អាជីវករផ្សារខេត្តក្រចេះ

ក្រចេះ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងអំណរគុណចំពោះអាជិវករផ្សារក្រចេះដែលបានស្រឡាញ់រាប់អាន និងបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩។

លោកស្រី ឱ វណ្ណឌីន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter របស់លោកស្រីកាលពីថ្ងៃទី៣០ ខែមករាថា៖ «នំដុតមួយកូនថង់ និងខ្នុរមួយចំណែកថ្វីត្បិតវាមិនថ្លៃ តែជាទឹកចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្មួយស្រីដែលជាអាជីវករលក់ដូរក្នុងផ្សារខេត្តក្រចេះ ដែលបានសម្ដែងនូវមនោសញ្ចេតនារំភើបនិងសប្បាយរីករាយឥតឧបមាដែលបានជួបខ្ញុំនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣»។

ជាមួយនឹងការថ្លែងអំណរគុណលោកស្រីក៏បានជំរុញដល់ពលរដ្ឋគ្រប់រូបអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យដល់ដូសជំរុញទី៦ និងដូសបន្តបន្ទាប់ឱ្យបានគ្រប់គ្នាផងដែរ។

នេះមិនមែនជាលើកទី១ទេដែលប្រជាជនបានបង្ហាញការស្រឡាញ់រាប់អានលោកស្រី ឱ វណ្ណឌីន ជាក់ស្ដែងកាលពីថ្ងៃទី២០ មករា ក្នុងពេលដែលលោកស្រីអញ្ជើញទៅពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង លោកស្រីក៏ទទួលបានលិខិតមួយច្បាប់ដែលសរសេរដោយយុវតី សុខ សៀងហ្គិច ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យជីភូ បានសរសេរថា គេបានក្លាយជា Fan ឬអ្នកគាំទ្រម្នាក់របស់លោកស្រី ឱ វណ្ណឌីន តាំងពីឆ្នាំ២០២០ និងពិតជាសប្បាយរីករាយជាខ្លាំងដែលបានជួបលោកស្រី ឱ វណ្ណឌីន ជាលើកដំបូង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក