ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងហេតុការណ៍នោះបានបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះប្រុសស្រីទាំង០៣នាក់នោះបានជាប់គាំងនៅក្នុងផ្ទះដែលឆាបឆេះនោះ ហើយត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យបានជួយសង្គ្រោះ ប៉ុន្តែជាអកុសល បុរស១នាក់ និងស្រី១នាក់បានស្លាប់ និងប្រុស១នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ព័ត៌មានជាបឋម មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះគឺដោយសារតែការផ្សារដែកធ្លាក់កម្ទេចដែកបង្កឱ្យមានអគ្គិភ័យកើតឡើង៕