ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ខេត្តសៀមរាបនឹងមានជើងហោះហើរពីចិនទៀងទាត់វិញចាប់ពីចុងខែមីនា

សៀមរាប៖ ខេត្តសៀមរាប នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern នៅពាក់កណ្តាលខែកុម្ភៈនេះ ខណៈចាប់ពីចុងខែមីនាទៅនឹងមានកម្មវិធីហោះហើរទៀងទាត់ផងដែរ។

ក្រសួងទេសចរណ៍បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ ខេត្តសៀមរាបនឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern ហើយចាប់ពីចុងខែមីនាទៅនឹងមានកម្មវិធីហោះហើរទៀងទាត់ពីប្រទេសចិន។

ជាមួយគ្នានេះដែល ក្រសួងទេសចរណ៍នឹងរៀបចំពិធីស្វាគមន៍ដ៏សមរម្យមួយទទួលភ្ញៀវទេសចរណ៍ចិន ដែលនឹងមកដល់នាពាក់កន្តាលខែនេះ ដូចនៅក្រុងព្រះសីហនុផងដែរ។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ខេត្តសៀមរាបបច្ចុប្បន្ន មានជើងហោះហើរចន្លោះពី១៦-១៩ជើងក្នុង១ថ្ងៃ ដែលភ្ញៀវចន្លោះ១៨០០-១៩០០នាក់ ឯភ្ញៀវទិញសំបុត្រចូលទស្សនាអង្គរយ៉ាងតិច ២ ០០០នាក់ក្នុងមួយថ្ងៃ។ ភ្ញៀវប្រចាំថ្ងៃ បច្ចប្បន្ននៅសៀមរាបច្រើនជាងគេ គឺភ្ញៀវកូរ៉េដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់ Sky Angkor Airline។

គួរឱ្យដឹងដែរថា ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន ១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ ៦នាក់ទៀត សរុប ១២០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក