ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហព័ន្ធបាល់ទាត់អេស្ប៉ាញ កំណត់កាលបរិច្ឆេទពិសេសក្នុងជំនួប El Clasico នៅពាន Copa Del Rey

អេស្ប៉ាញ៖ ក្រុមអធិរាជ-ស Real Madrid នឹងត្រួវជួបជាមួយក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa Del Rey ក្រោយការចាប់ឆ្នោតបានធ្វើឡើងនៅទីស្នាក់ការនៃសហព័ន្ធបាល់ទាត់អេស្ប៉ាញ កាលពីថ្ងៃចន្ទម្សិលមិញ។ ក្រៅពីជំនួបរវាងដៃគូ El Clasico ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយទៀតគឺជាការប៉ះគ្នារវាងក្លិប Osasuna ជួបជាមួយ Athletic Bilbao។

ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅកាលបរិច្ឆេទបន្តបន្ទាប់នាខែកុម្ភៈ ខែមីនា និងខែមេសា ខណៈសហព័ន្ធបាល់ទាត់អេស្ប៉ាញកំពុងឈឺក្បាលចំពោះការកំណត់កាលបរិច្ឆេទប្រកួត ត្បិត Real Madrid នឹងត្រូវមានកម្មវិធីប្រកួតធំៗចំនួន ២ នៅខែកុម្ភៈ រួមមានការប្រកួតជើងឯកក្លិបពិភពលោក FIFA Club World Cup រួមជាមួយការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League។ 

កាលវិភាគដែលកំណត់ពេលនេះគឺក្រុម Real Madrid នឹងត្រូវធ្វើដំណើរទៅប៉ះក្រុមម្ចាស់ផ្ទះ FC Barcelona នៅកីឡដ្ឋាន Camp Nou នាថ្ងៃទី០១ ខែមីនា នៅជើងទីមួយ និងជើងទីពីរធ្វើឡើងកីឡដ្ឋាន Santiago Bernabeu នាថ្ងៃទី០៤ ឬថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ខណៈជំនួបរវាង Osasuna ជួបជាមួយ Athletic Bilbao នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈសម្រាប់ជើងទី១ និងជើងទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែមីនា។ 

ការជួបគ្នានាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa Del Rey ជាឱកាសសងសឹកក្រោយពេលដែលក្រុមជើងឯក La Liga និង UEFA Champions League, Real Madrid ទើបតែចាញ់ ៣-១ ទល់នឹង Barcelona ក្នុងការប្រកួតពាន Spanish Super Cup កាលពីសប្តាហ៍មុន។ បច្ចុប្បន្ននេះ Barcelona កំពុងឈរនៅកំពូលតារាង មាន៤៧ពិន្ទុ និងតាមពីក្រោយ ៥ពិន្ទុដោយ Real Madrid៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក