ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនាំពាក្យក្រសួងសុខាភិបាល ជំរុញឱ្យសាលារៀបចំកាលវិភាគចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យសិស្សានុសិស្ស

ក្រចេះ៖ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានណែនាំឱ្យនាយកសាលានីមួយៗរៀបចំកាលវិភាគដើម្បីឱ្យក្រុមគ្រូពេទ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ ដល់សិស្សានុសិស្ស និងបុគ្គលិកអប់រំនៅតាមសាលាផ្ទាល់តែម្តង។

លោកស្រីបានណែនាំបែបនេះនៅក្នុងឱកាសលោកស្រីបានចុះទៅត្រួតពិនិត្យ ពន្យល់ អប់រំ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះ នាថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៣។

លោកស្រីបានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំង ២៥ រាជធានី-ខេត្ត និងនៅតាមមន្ទីរពេទ្យជាតិ។ ជាមួយគ្នានេះលោកស្រីបានណែនាំឱ្យពលរដ្ឋបន្តអនុវត្តវិធានការការពារ «៣ការពារ និង៣កុំ» ដើម្បីសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍។

លោកស្រីបានគូសបញ្ជាក់ថា ពលរដ្ឋមិនត្រូវពន្យារពេលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញលើសពីរយៈពេលដែលក្រសួងសុខាភិបាលបានកំណត់នោះទេ ពីព្រោះធ្វើឱ្យកងការពារក្នុងសរីរាង្គកាយនឹងធ្លាក់ចុះខ្សោយ ឬចុះអស់តែម្តង ខណៈរយៈពេលពីដូសជំរុញមួយទៅដូសជំរុញមួយទៀ់តមានរយៈពេលពី៤ ទៅ៦ខែ និងពី៣ខែឡើងទៅ សម្រាប់អ្នកជាសះស្បើយជំងឺកូវីដ-១៩។

លោកស្រីនិយាយដូច្នេះថា៖ «ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនត្រឹមតែជួយទប់ទល់ដល់ការផ្ទុះឡើងវិញនូវការរាតត្បាតនៃវីរុសនេះនោះទេ តែវាថែមទាំងបានកាត់បន្ថយការឈឺធ្ងន់ ការឈឺសម្រាកពេទ្យ និងការស្លាប់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ បានជាអតិបរិមាផងដែរ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក