ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាជនឥណ្ឌូណេស៊ី ផ្ទុះបាតុកម្មនៅស្ថានទូតស៊ុយអែត ចំពោះហេតុការណ៍ដុតគម្ពីរគូរ៉ាន

ឥណ្ឌូណេស៊ី៖ ប្រជាពលរដ្ឋមូស្លីមឥណ្ឌូណេស៊ីរាប់រយនាក់បានដើរដង្ហែរគ្នាទៅកាន់ស្ថានទូតស៊ុយអែត ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងក្នុងរដ្ឋធានីចាកាតាកាលពីថ្ងៃចន្ទ ទី៣០ ខែមករាម្សិលមិញនេះ ដើម្បីថ្កោលទោសចំពោះការប្រមាថមើលងាយទៅលើគម្ពីរគូរ៉ាន (Quran) ដោយសកម្មជនស្តាំនិយមជ្រុលនៅក្នុងប្រទេសស៊ុយអែត និងហូឡង់។

ក្នុងដៃមានកាន់គ្រវីទង់ជាតិពណ៌ស និងកាន់បដាសរសេរអំពីជំនឿយ៉ាងមុតមាំចំពោះសាសនាអ៉ីស្លាម បាតុករដែលមានគ្នាប្រហែល ៣០០នាក់បានដើរពាសពេញផ្លូវធំមួយក្នុងទីក្រុងចាកាតា ហើយបានជាន់ឈ្លី និងដុតរូបសកម្មជនប្រឆាំងសាសនាអ៉ីស្លាមជនជាតិដាណឺម៉ាក លោក Rasmus Paludan រួមជាមួយទង់ជាតិរបស់ស៊ុយអែត ដាណឺម៉ាក និងហូឡង់។

អាជ្ញាធរបានបិទផ្លូវឆ្ពោះទៅកាន់ស្ថានទូតស៊ុយអែត ខណៈដែលប៉ូលិស និងទាហានជាង ២០០នាក់ត្រូវបានដាក់ពង្រាយនៅក្នុង និងជុំវិញអគារដែលត្រូវបានរារាំងដោយខ្សែឡាមមួយជាន់បន្ថែមទៀត។ គួរបញ្ជាក់ថា កាលពីដើមខែមករា លោក Paludan បានទទួលការអនុញ្ញាតពីប៉ូលីសឱ្យធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតតួកគីក្នុងទីក្រុង Stockholm ដោយមិនត្រឹមតែធ្វើបាតុកម្មប៉ុណ្ណោះទេ គេក៏បានដុតគម្ពីរគូរ៉ានរបស់សាសនាអ៉ីស្លាមនាពេលនោះផងដែរ។ រំលងប៉ុន្មានថ្ងៃក្រោយមក លោក Edwin Wagensveld ជាមេដឹកនាំហូឡង់នៃចលនាស្តាំនិយម Pegida នៅប្រទេសហូឡង់ បានហែក និងកំទេចទំព័រមួយចំនួនចេញពីច្បាប់ចម្លងនៃគម្ពីរគូរ៉ាន នៅទីតាំងមួយជិតសភារបស់ប្រទេសហូឡង់ផងដែរ។

ហេតុការណ៍ខាងលើបានបង្កការខឹងសម្បារជាខ្លាំងពីសំណាក់ជនមូស្លីមរាប់លាននាក់ជុំវិញពិភពលោក និងបានបង្កឲ្យមានបាតុកម្មនានាផ្ទុះឡើង រួមទាំងបាតុកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសដែលមានប្រជាជនកាន់សាសនាអ៉ីស្លាមច្រើនជាងគេលើពិភពលោកផងដែរ។ ក្នុងការតវ៉ា និងបាតុកម្មនោះ អ្នក​តវ៉ា​នៅ​ក្រុង​ចាកាតា​បាន​ស្រែក​ថា​«ព្រះជាម្ចាស់ដ៏​អស្ចារ្យ» និងបានទាមទារឱ្យស៊ុយអែតដកស្ថានទូតរបស់ខ្លួនចេញពីប្រទេសឥណ្ឌូណេស៊ីទៀតផង។ 

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Teuku Faizasyah បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការដុតគម្ពីរគម្ពីគូរ៉ានដោយបុគ្គលឈ្មោះ Rasmus Paludan ហើយបានកោះហៅឯកអគ្គរដ្ឋទូតស៊ុយអែត Marina Berg កាលពីសប្តាហ៍មុនដើម្បីជជែកពីបញ្ហានេះផងដែរ។ លោក Marwan Batubara ដែលជាអ្នករៀបចំការតវ៉ានេះបានប្រាប់ហ្វូងមនុស្សថា បុគ្គលឈ្មោះ Paludan កំពុងមានអរិភាពយ៉ាងចាស់ដៃចំពោះសាសនាអ៉ីស្លាម ហើយបានអំពាវនាវឱ្យប្រទេសស៊ុយអែត ហូឡង់ និងដាណឺម៉ាកដាក់ទណ្ឌកម្មអ្នកដែលប្រមាថលើគម្ពីគូរ៉ាន និងចេញមកសុំទោសចំពោះប្រជាជនមូស្លីម។

ដោយឡែក ស្ថានទូតស៊ុយអែត ប្រចាំនៅទីក្រុងចាកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អំពើដែលជាចេតនាប្រកាន់ស្អប់ខ្ពើមចំពោះសាសនាអ៉ីស្លាមប្រព្រឹត្តដោយពួកជ្រុលនិយមនៅក្នុងប្រទេសស៊ុយអែត ត្រូវបានច្រានចោលយ៉ាងដាច់ខាតដោយរដ្ឋាភិបាលរបស់ស៊ុយអែត"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក