ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្លិប Everton ប្រកាសតែងតាំងគ្រូបង្វឹកថ្មីក្រោយបណ្តេញ Lampard

អង់គ្លេស៖ ក្លិបបាល់ទាត់ Everton បានប្រកាសពីការតែងតាំងអតីតអ្នកចាត់ការក្លិប Burnley លោក Sean Dyche ជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេល ២រដូវកាលកន្លះ ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ជំនួសតំណែងរបស់លោក Frank Lampard ដែលទើបត្រូវបានបណ្តេញចេញពីតំណែង។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្លិប លោក Sean Dyche និយាយថា៖ "ជាកិត្តិយសសម្រាប់លោកដែលត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Everton ដែលលោករួមជាមួយក្រុមការងារនឹងប្រឹងប្រែងជួយឱ្យក្លិបដ៏អស្ចារ្យនេះវិលត្រឡប់មកកាន់ភាពល្អប្រសើរឡើងវិញ។ ខ្ញុំដឹងអំពីអ្នកគាំទ្រដ៏អស្ចារ្យរបស់ Everton និងថាតើក្លឹបនេះមានតម្លៃប៉ុណ្ណាសម្រាប់ពួកគេ។ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការ និង​ត្រៀម​ខ្លួន​ផ្តល់​ឱ្យ​ពួក​គេ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន"

គួរបញ្ជាក់ថា លោក Frank Lampard ត្រូវបាន Everton តែងតាំងជាអ្នកចាត់ការក្លិបកាលពីខែមករា ឆ្នាំ២០២២ ក្រោយពីលោកបានចាកចេញពីក្លិប Chelsea និងក្លិបនៅលីគលំដាប់ទី២ Derby County។ Everton ហាក់ធ្លាក់ដុនដាបក្រោមការដឹកនាំរបស់អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ដោយឈ្នះការប្រកួតលីគចុងក្រោយបង្អស់តាំងពីខែតុលា ដែលកាលណោះឈ្នះ Crystal Palace ៣-០ នៅទឹកដីរបស់ខ្លួន។ 

Lampard ដឹកនាំក្លិប Everton ប្រកួតចុងក្រោយបង្អស់ចាញ់ West Ham ២-០ ដែលធ្វើឱ្យ Everton ឈរនៅចំណាត់ថ្នាក់លេខ ១៩ មាន ១៥ពិន្ទុពីការប្រកួតចំនួន ២០ប្រកួត ស្មើជាមួយក្រុមបាតតារាង Southampton និងមានគម្លាត ២ពិន្ទុពីតំបន់សុវត្ថិភាព។ លោក Dyche ធ្លាប់ជាអ្នកចាត់ការដែលដឹកនាំក្លិបនៅ Premier League យូរបំផុតមួយរូប មុនពេលដែល Burnley ធ្លាក់ទៅលីគទី២កាលពីរដូវកាលមុន។ លោកធ្លាប់ដឹកនាំក្លិប Burnley ឡើងមក Premier League ២ដង គ្រាដែលលោកមកដឹកនាំក្លិប Burnley ឆ្នាំ២០១២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក