ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា កម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ដែលនឹងថមថយឥទ្ធិពល មកត្រឹមកម្រិតខ្សោយ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី២៣ ដល់២៥អង្សា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ ឯតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី២២ ដល់២៤អង្សាក៏អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើដូចគ្នា។
ដោយឡែកនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី២២ ដល់ ២៤អង្សា ដែលអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ៕